គេហដ្ឋាននេះមានទីតាំងនៅលើផ្ទៃដីទំហំ ៧ហិចតា និងមានម៉ូដរចនាតាមបែបស្ថាបត្យកម្ម
របស់បារាំង ។ មានបន្ទប់ក្រោមដី បន្ទប់កំសាន្ត បន្ទប់ស្ប៉ា និងបន្ទប់ផ្សេងៗជាច្រើនទៀត ។

ម្ចាស់គេហដ្ឋាននេះគឺលោក Yuri Milner ជាជនជាតិរុស្ស៊ី ។ លោកកើតនៅឆ្នាំ ១៩៦១ នៅ
ទីក្រុងមូស្គូ ។ នៅឆ្នាំ ២០១០ កន្លងទៅលោកគឺជាអ្នកជំនួញតែម្នាក់គត់របស់រុស្ស៊ីដែលមាន
ឈ្មោះក្នុងបញ្ជីរ Top ៥០ នៃអ្នកជំនួញមានឈ្មោះល្បីបំផុតក្នុងពិភពលោក ដែលត្រូវបាន
ទស្សនាវដ្តី Forbes ធ្វើការជ្រើសរើស ។ ហើយនៅក្នុងឆ្នាំ ២០១០ ដដែលនោះលោកក៏ត្រូវ
បានទស្សនាវដ្តី Vedomosti របស់រុស្ស៊ីធ្វើការជ្រើសរើសជាអ្នកជំនួញឆ្នើមប្រចាំឆ្នាំផងដែរ ។

ហើយនៅឆ្នាំ ២០១១នេះ ឈ្មោះរបស់ Yuri Milner ត្រូវបានទស្សនាវដ្តី Forbes ដាក់ឈ្មោះ
ចូលក្នុងបញ្ជីរមហាសេដ្ឋីរបស់ខ្លួន ។ ទ្រព្យសម្បត្តិសរុបរបស់លោកគឺ ១ពាន់លានដុល្លា ។

លោក Yuri Milner គឺជាអ្នកវិនិយោគលើក្រុមហ៊ុនល្បីឈ្មោះចំនួនពីរគឺ DTS Global និង
Mail.ru Group ដែលជាក្រុមហ៊ុនវិនិយោគលើគេហទំព័រមានឈ្មោះល្បីបំផុតក្នុងប្រទេស
រុស្ស៊ី ។

តាម Wikipedia នៅដើមឆ្នាំនេះលោកបានទិញគេហដ្ឋានមួយមានតំលៃរហូតដល់ ១០០លាន
ដុល្លាអាមេរិចនៅឯ Los Altos Hills ក្នុងប្រទេសអាមេរិច ។ គេហដ្ឋាននេះមានទំហំ ២៣៧០
ម៉ែត្រការ៉េ បន្ទប់ទទួលភ្ញៀវ ៥១០ម៉ែត្រការ៉េ លើផ្ទៃដីសរុបទំហំ ៧ហិចតា ។ គេហដ្ឋានមាន
ម៉ូដរចនាតាមរបៀបនៃស្ថាបត្យកម្មរបស់វិមានបារាំងក្នុងសតវត្សរ៍ទី១៨ ។

គេហដ្ឋាននេះរួមមានបន្ទប់ស្ប៉ា បន្ទប់លេង Game បន្ទប់គេងចំនួន ៥ បន្ទប់ទឹក ៩ បន្ទប់
ក្រោមដី និងផ្នែកផ្សេងៗជាច្រើនទៀត ។ គេហដា្ឋននេះរចនាម៉ូដដោយស្ថាបត្យករ
Bill Hablinski ដែលពីមុនគេហដ្ឋាននេះជាកម្មសិទ្ធរបស់អ្នកជំនាញខាង Software ឈ្មោះ
Fred Chan ។



(ពី Zing)
យ៉ាវីន