អង់គ្លេស៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជា្រវ នៃសាកលវិទ្យាល័យ southampton ទីក្រុង Hampshire ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះថា យោងតាមការពិសោធន៍ នៃសារធាតុផូលីល របស់ឆ្អឹងសត្វស្លាប ដែលនៅសល់តែ ៣០សង់ទីម៉ែត្រ យកមកពីតំបន់Jurassic ប៉ែកខាងកើតនៃតំបន់អឺរ៉ុប បានបញ្ចាក់អោយឃើញថា សត្វស្លាបដែលមានដងខ្លួនធំៗជាច្រើន គឺត្រូវបានប្ដូររូបរាង ពីសត្វដាយណូរស័រ។

width=455

លោក Gareth Dyke បណ្ឌិត សាកលវិទ្យាល័យ Southampton បានអោយដឹង ការធើ្វពិសោធន៍ សារធាតុផូលីល ដែលមានអាយុកាល ១២០ លានឆ្នាំមុន ដែលរកឃើញនៅតំបន់មួយ ស្ថិតនៅប៉ែកខាងកើតនៃប្រទេសចិន ក៏បង្ហាញថា សត្វដែលមានស្លាបវែង និងចំពុះមុតស្រួចវែងគឺត្រូវបានវិវត្ដពីសត្វដាយណូរស័រ។

width=455

លោក បណ្ឌិត Gareth Dyke បានបន្ដថា ការសិក្សាស្រាវជ្រាវ ពិតជាមានសារសំខាន់ណាស់ពីព្រោះ វាអាចផ្ដល់ពត៌មានកាន់តែច្រើន និងច្បាស់លាស់ សម្រាប់អ្នកស្រាវជ្រាវ ជំនាន់ក្រោយ ក្នុងរកអីឃើញនូវប្រធានបទថ្មីៗទៀត ដើម្បីអាចបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ឬថ្នាក់ បណ្ឌិតរបស់ខ្លួន៕

ដោយ៖ នារីប្រភព៖ research