ក្មេងស្រីនេះមានឈ្មោះថា Ontlametse Phalatse ឆ្នាំនេះនាងមានអាយុ ១២ឆ្នាំហើយ តែ
សភាពរូបរាងរបស់នាងខុសប្លែកពីធម្មតាគឺប្រៀបបាននឹងមនុស្សចាស់ម្នាក់យ៉ាងដូច្នោះ
ដោយសារនាងមានជំងឺម្យ៉ាងធ្វើអោយឆាប់ចាស់ និងជាជំងឺដែលកំរមានបំផុតផងដែរ ។

Ontlametse ជាជនជាតិ Pretoria អាហ្វ្រិចខាងត្បូង ។ បើតាមការបង្ហាញពីអ្នកជំនាញជា
ច្រើនបានអោយដឹងថា នាងអាចរស់បានត្រឹមតែប្រហែលជាមួយឆ្នាំទៀតប៉ុណ្ណោះ ។ អាយុ
ទើបតែ១២ឆ្នាំមែន តែ Ontlametse មានសុខភាពកាន់តែខ្សោយពីមួយថ្ងៃទៅមួយថ្ងៃស្គមស្គាំង
និងជ្រុះសក់អស់ ។ បច្ចុប្បន្ន Ontlametse បានប្រើប្រាស់ថ្នាំគឺគ្រាន់តែពន្យាពេលបានមួយ
គ្រាៗ ប៉ុណ្ណោះដោយសារតែពិភពលោកមិនទាន់មានវិធីព្យាបាលជំងឺប្រភេទនេះនៅឡើយ ។

បើទោះបីដឹងថាខ្លួនត្រូវស្លាប់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខក៏ដោយ តែ Ontlametse មិនមាន
ការតក់ស្លុតអ្វីឡើយ នាងទទួលស្គាល់នូវអ្វីទាំងអស់នោះ ។ នាងគ្រាន់តែប្រាថ្នាបានរីករាយ
នៅក្នុងឆាកជីវិតរបស់ខ្លួនតាមវិធីរីករាយតាមថ្ងៃនិមួយៗប៉ុណ្ណោះ ។ Ontlametse ជាក្មេងស្រី
ប្រកបដោយសុទិដ្ឋិនិយម នាងបាននិយាយអមដោយសំណើចតិចៗថា ឆាកជីវិតដ៏ស្រស់
បំព្រង,ខ្ញុំទទួលស្គាល់ខ្លួនខ្ញុំ ,ខ្ញុំមិនខ្វល់ថាអ្នកណាគេនិយាយអ្វីឡើយ ខ្ញុំមានមោទភាពចំពោះ
ខ្លួនឯងបំផុត ។ ខ្ញុំរីករាយនៅពេលដែលខ្ញុំដឹងថាខ្ញុំជាអ្នកណា ។

ជំងឺឆាប់ចាស់នេះអាចក្លាយជាជំងឺតពូជ ហើយ អ្នកដែលផ្ទុកជំងឺនេះគឺមានសភាពចាស់មុន
អាយុ ស្គមស្គាំង ខ្សោយ សារពាង្គកាយទាំងមូលមានការថមថយលឿន ។

Ontlametse គឺជាក្មេងស្រីជនជាតិស្បែកខ្មៅ ដែលបានកើតនូវជំងឺចាស់មុនអាយុតែម្នាក់ និង
ដំបូងគេដែលត្រូវបានរកឃើញនៅលើពិភពលោកមកដល់សម័យបច្ចុប្បន្ននេះ ៕

(ពី 2sao)
រដ្ឋា