ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃ ប្រភេទសត្វកកេរម៉្យាង ដែលយើងមើលទៅគឺស្រដៀងនឹងសត្វកណ្ដុរ តែវាមានមាឌធំខ្លាំងនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងលាន់មាត់ថា វាពិតជាធំណាស់ និងជាពិសេស គឺកម្រជួប្រទះផងដែរ។

តាមពិតសត្វកកេរ ដែលកម្រនេះ គឺវាមានឈ្មោះថា Capybara ហើយសត្វនេះ គឺមានលក្ខណៈ ដូចសត្វកណ្ដុរណាស់ និងខ្លះទៀត ស្រដៀងសត្វជ្រូកក៏មាន។ ក្រុមអ្នកស្រាវជា្រវក៏ធ្លាប់បានបង្ហាញដែរថា សត្វប្រភេទនេះ គឺភាគច្រើន គេតែងជួបប្រទះ នៅអាមេរិកខាងត្បូង ហើយវាអាចមានទម្ងន់ពី ៣៥ -៦៦គីឡូក្រាមឯណ្ណោះ។


តែទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ គេបានជួបប្រទះសត្វនេះ តាមមាត់ទន្លេ Thamesតំបន់ Henley នៃប្រទេសអង់គ្លេសទៅវិញ។ ប្រជាពលរដ្ឋ ដែលធ្លាប់ឆ្លងកាត់ទីនោះ បាននិយាយថា គេតែងតែឃើញសត្វនេះ រត់ចុះឡើងដែរ តែវាមិនដែលហ៊ានមកជិតមនុស្សនោះទេ៕
ដោយ៖ រដ្ឋាប្រភព៖ dailymail