ម៉ិចស៊ិកូ៖ ប៉ូលិសម៉ិចស៊ិកូ បានដោះលែង បុគ្គលិកចំនួន ៣៤៨នាក់ ដែលទទួលខុសត្រូវផ្នែកសន្តិសុខ នៅអាកាសយានដ្ឋានដ៏ធំមួយនៅក្នុងទីក្រុងម៉ិចស៊ិកូ បន្ទាប់ពី មានភ្នាក់ងារប៉ូលិស ៣នាក់ ត្រូវបានសម្លាប់ ដោយក្រុមជួញដូរថ្នាក់ញៀនមកពី ទីក្រុង Peru។

យោងតាមបណ្តាញសារពត៌មាន channelnewsasia បានឱ្យដឹងថា ប៉ូលិសក្នុងតំបន់ បាន រកឃើញ  សាកសពប៉ូលិស ៣នាក់   នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Benito Juarezនិងរកថ្នាំញៀនមួយចំនួនទៀត  លាក់នៅក្នុងបន្ទប់ទឹក នៅកន្លែងទទួលអ្នកដំណើរ  មុនទៅដល់កន្លែងគយត្រួតពិនិត្យ នៅខាងក្នុងអាកាសយានដ្ឋានម៉ិចស៊ិកូដែលធ្វើដំណើរមកពីទីក្រុង Lima។

គួររំលឹកដែរថា អាកាសយានដ្ឋានម៉ិស៊ិកូ  គឺជាកន្លែងដ៏ធំ  ទីពីរ  នៅក្នុងប្រទេសអាមេរិក ដែលកកស្ទះដោយអ្នកធ្វើដំណើរ  មានប្រមាណជា  ២៤លាននាក់  ក្នុង ១ឆ្នាំ ដែលផ្តល់ឱកាសឱ្យក្រុមជួញដូរគ្រឿងធ្វើសកម្មភាព ជួញដូរថ្នាំញៀន បានដោយងាយស្រួល៕

width=456

width=457

ដោយ៖ វណ្ណៈប្រភព៖ channelnewsasia