តាមប្រភព​ព័ត៌មានរបស់មន្ត្រីអាមេរិកបានឲ្យដឹងថា ខ្យល់ព្យុះ Irene នេះ បានសម្លាប់មនុស្ស
ចំនួនជាង៤០នាក់ ក្នុងបណ្តារដ្ឋអាមេរិកភាគខាងកើតចំនួន១១រដ្ឋ និងប្រទេសកាណាដា។
ព័ត៌មានទាក់ទង៖ រូបភាពរបស់ New York មុនពេលព្យុះមកដល់


ដើមឈើមួយរលំក្នុង Central Park ទីក្រុង New York

ទឹកលិចនៅ Mahattan ទីក្រុង New York

រដ្ឋ Vermont និងNew Yorkភាគខាងជើងបានទទួលរងទឹកជន់លិចខ្លាំង។

រដ្ឋVermont បានទទួលរងការបំផ្លិចបំផ្លាញពីទឹកជំនន់ដ៏អាក្រក់ បំផុតបើធៀននឹង
គ្រោះមហន្តរាយក្នុងរយៈពេលច្រើនទសវត្សរ៍ចុងក្រោយនេះ ។

តាមការរាយការណ៍របស់មន្ត្រីអាមេរិកថា ព្យុះ​ដែល​បក់​កាត់​អាមេរិក​ភាគ​ឦសាន​នេះ
បាន​ធ្វើអោយ​ខូចខាត​សេដ្ឋកិច្ច​ប្រមាណ​ ៧.០០០​លាន​ដុល្លារ​។



ព្យុះនិងទឹកជំនន់បាន​បំផ្លិចបំផ្លាញ​ផ្ទះ​ជា​ច្រើន​ខ្នង

មនុស្ស​ជាង​៥​លាន​នាក់​នៅ​តែ​មិន​មាន​អគ្គិសនី​ប្រើប្រាស់

ប្រជាជនទីក្រុង New York សម្អាតផ្ទះ ក្រោយព្យុះ

ប្រភព៖ vnexpress
ដោយ៖ ណាវី