ប្រការនេះត្រូវបានក្រុមអ្នកវិភាគ និងអ្នកដែលធ្លាប់ប្រើប្រាស់ទូរសព្ទ Nokia មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ប្រភពដំណឹងមួយចំនួនពីកូរ៉េខាងត្បូង ឱ្យដឹងថា Nokia នឹងបញ្ចេញស្មាតហ្វូន Android របស់ខ្លួន នៅចុងឆ្នាំ ២០១៦ ឬដើមឆ្នាំ ២០១៧ បន្ទាប់ពីកិច្ចសន្យារវាង Nokia និង Microsoft អស់សុពលភាព។ ប្រភពដំណឹងក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនទូរសព្ទហ្វាំងឡង់នេះ នឹងផ្ដោតសំខាន់ទៅលើទីផ្សារស្មាតហ្វូនតម្លៃមធ្យម និងទាប ដើម្បីយកមកវិញបន្តិចម្ដងៗនូវចំណែកទីផ្សារដែលខ្លួនធ្លាប់មាន។
នេះគឺជាគោលដៅរយៈពេលខ្លីដែល Nokia អាចអនុវត្តភ្លាមៗ ដើម្បីបើកផ្លូវថ្មីសម្រាប់ខ្លួន។ ចំពោះគោលដៅរយៈពេលវែង ក្រុមហ៊ុននេះនឹងបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន និងពង្រីកទៅអនាគត។ គ្មានអ្នកណាម្នាក់អាចដឹងបានអំពីផែនការរបស់ក្រុមហ៊ុននេះនោះទេ ប៉ុន្តែ ដោយមានបទពិសោធពេញខ្លួន គេប្រាកដថា Nokia នឹងធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលមិនខាន។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena