សារព័រមាន APS បានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីការបរទេស របស់ អាល់ហ្ស៊េរីនៅថ្ងៃទី ២៩
នេះថា ក្រុមគ្រួសាររបស់លោក កាដាហ្វីបានទៅដល់ប្រទេសអាល់ហ្ស៊េរីហើយ ។
ប្រព្ធនលោកកាដាហ្វីឈ្មោះ សាហ្វៀ ( Safia) កូនស្រីឈ្មោះ Aisha កូនប្រុសឈ្មោះ
Hannibal និង កូនប្រុស Mohammed ព្រមទាំងកូនៗរបស់ពួកគេ បានឆ្លងកាត់ព្រំដែន
អាល់ហ្ស៊េរី-លីប៊ី វេលាម៉ោង ៨.៤៥ ព្រឹក ម៉ោងក្នុងប្រទេស លីប៊ី តាម ក្បួនរថយន្ត មួយ
មាន៧ រថយន្ត មានផ្ទុកអ្នកដំណើរ ៣១ នាក់។ ក្បួនរថយន្តនោះបានឈប់នៅព្រំដែនអស់
រយៈពេល ១២ ម៉ោង មុននឹងត្រូវបានគេអនុញ្ញាត្តិឲ្យចូល ។
តាមរបាយការណ៍របស់អាជ្ញាធរអាល់ហ្ស៊េរីបានឲ្យដឹងទៀតថា កូនរបស់លោកកាដាហ្វី
ឈ្មោះAisha មានផ្ទៃពោះ ចំនួន ៩ ខែ។ លក្ខណៈសុខភាពរបស់នាង បានធ្វើឲ្យនាង និង
ក្រុមគ្រួសារត្រូវបាន អនុញ្ញាត្តិឲ្យចូលប្រទេស អាល់ហ្ស៊េរី តាមកិច្ចសន្ធិសញ្ញាអន្តរជាតិ។
យោងតាមសារព័រមាន Echorouk បានបញ្ជាក់ថា មន្ត្រីប្រទេស អាល់ហ្ស៊េរី បានអនុញ្ញាតិ
ឲ្យក្រុមគ្រួសារលោកកាដាហ្វីចូលតាមច្រក Tinalcom នាខេត្ត Illizi៕
ប្រពន្ធលោក កាដាហ្វី ឈ្មោះសាហ្វៀ។
កូនប្រុសលោកកាដាហ្វីឈ្មោះ Hannibal។
កូនប្រុសលោកកាដាហ្វីឈ្មោះMohammed។
កូនស្រីលោកកាដាហ្វីឈ្មោះAisha ដែលកំពុងមានផ្ទៃពោះ ៩ ខែ។
(xinhua/photo:badische-zeitung/welt.de/
ដោយៈសំអាត