មន្ទីរពេទ្យសាកលវិទ្យាល័យពេទ្យតៃវ៉ាន់ (ប្រទេសចិន) បានទទួលស្គាល់ការភាន់ច្រឡំ
ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តនៃការវះកាត់ ដោយការភាន់ច្រឡំផ្លាស់ប្តូរគ្រឿងក្នុងរបស់
អ្នកមាន HIV ឲ្យអ្នកជំងឺ៥នាក់ផ្សេងទៀត។
បច្ចុប្បន្ននេះ អ្នកជំងឺដែលបានប្តូរគ្រឿងក្នុងទាំង៥នោះនៅតែមិនទាន់កំណត់បានថា គេត្រូវ
ឆ្លងជំងឺHIV ហើយឬនៅ។ គេត្រូវរងចាំមួយរយៈពេលទៀតដែលយ៉ាងហោចណាស់គឺ៦ខែ។
តាមព័ត៌មានពី China Times ចុះផ្សាយថ្ងៃទី២៨ខែសីហាបានឲ្យដឹងថា ហេតុការដ៏អាក្រក់
នេះបានកើតឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យពេទ្យតៃវ៉ាន់ ហើយបច្ចុប្បន្ននេះ អ្នកជំងឺ
ទាំង៥ដែលត្រូវវះកាត់ផ្សាំ ក៏ដូចជាក្រុមគ្រូពេទ្យដែលបានធ្វើការវះកាត់នោះ កំពុងត្រូវបាន
ថែទាំយ៉ាងហ្មត់ចត់ និងត្រូវបានឲ្យលេបថ្នាំប្រឆាំងវីរុស HIV។
ប្រធានសហគមន៍វះកាត់ផ្សាំតៃវ៉ាន់ វេជ្ជបណ្ឌិតវះកាត់ លោក Libo Zhang បានឲ្យដឹថា៖
�នេះគឺមហន្តរាយពេទ្យសាស្រ្តអាក្រក់បំផុតនៅលើពិភពលោក ដែលកើតឡើងនៅតៃវ៉ាន់�
តាមប្រភពព័ត៌មានរបស់តៃវ៉ាន់បានឲ្យដឹងថា ថ្ងៃទី២៤ខែសីហា បុរសអាយុ៣៧ឆ្នាំម្នាក់
ត្រូវបានគ្រួសារបញ្ចូនមកព្យាបាលនៅមន្ទីពេទ្យទីក្រុង Hsinchu ក្នុងស្ថានភាពរបួសធ្ងន់
នៅត្រង់ក្បាល និងសន្លប់មិនដឹងខ្លួន។ ក្រុមគ្រួសាររបស់បុរសដែលជាជនរងគ្រោះមិន
ដឹងថាបុរសនោះមានជំងឺ HIV នៅឡើយ ដូច្នេះ គេនៅតែទាក់ទង់ទៅនឹងមន្ទីពេទ្យសាកល
វិទ្យាល័យពេទ្យតៃវ៉ាន់ដើម្បីចុះឈ្មោះបរិច្ចាគគ្រឿងខាងក្នុង។
ប៉ុន្តែដោយសារការភាន់ច្រឡំមួយ គឺលទ្ធផលពិនិត្យរកវីរុស HIV របស់អ្នកបរិច្ចាគនោះ
គឺអវិជ្ជមានជាមួយនឹង HIV ដែលការពិតគេត្រូវសរសេរនៅលើក្រដាសលទ្ធផល
កោសល្យវិច័យនោះគឺ វិជ្ជមាន។ នៅពេលដែលការផ្សាំទាំងនោះរួចរាល់អស់ហើយ
ក្រុមវះកាត់របស់មន្ទីពេទ្យសាកលវិទ្យាល័យពេទ្យតៃវ៉ាន់ទើបនឹងដឹងថា ទិន្នន័យពីមុន
នោះគឺខុសទាំងស្រុង។
ភ្លាមៗនោះ អ្នកតំណាងរបស់មន្ទីពេទ្យសាកលវិទ្យាល័យពេទ្យតៃវ៉ាន់ បានធ្វើកិច្ចប្រជុំ
ហើយបានឲ្យដឹងថា គេនឹងត្រួតពិនិត្យរបាយការណ៍ទាំងអស់ ដើម្បីរកឃើញមូលហេតុ
នៃការភាន់ច្រឡំនេះ ព្រមទាំងពិន័យអ្នកដែលមានពាក់ព័ន្ធទាំងអស់។

ប្រភព៖ danviet, cn
ដោយ​៖ ណាវី