ព័ត៌មានអន្តរជាតិ ៖ យោងតាមការចុះផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស  ប៊ីប៊ីស៊ី ចុះផ្សាយ ២៩ នាទីមុននេះអោយដឹងថា ទំនាក់ទំនងការទូត រវាងប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីដ និងប្រទេស អ៊ីរ៉ង់បាន បានធ្លាក់ដល់ចំនុចសូន្យហើយ   ខណៈ  រដ្ឋាភិបាល  ប្រទេស  អារ៉ាប់ប៊ី សាអ៊ូឌីដ គូសបញ្ជាក់ក្តែងៗ អោយ  ដឹងថា    បណ្តាអ្នកការទូត ប្រទេសអ៊ីរ៉ង់ ត្រូវតែចាកចេញ  ពី ប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីដ ក្នុង រយៈពេល ត្រឹមតែ ៤៨ម៉ោងតែប៉ុណ្ណោះ។

/

/

គួរបញ្ជាក់ថា ទំនាក់ទំនង  ការទូត រវាង   ប្រជាជាតិ ទាំង ២ បានធ្លាក់ចូលទៅក្នុងបញ្ហាប្រឈមខ្លាំង ក្រោយពី​ពួក​អ្នកប្រឆាំង​តវ៉ា​  បាន​វាយ  បំផ្លាញ​ និង ​ដុត ​ស្ថានទូត​ របស់​​អារ៉ាប់ ​នៅ​ក្រុង​តេ​អេ​រ៉ង់​ដើម្បី​ប្រឆាំង នឹង​ការប្រហារជីវិត​បព្វជិត​អ៊ីស្លាម​និកាយ​ស៊ី​អ៊ីត​ម្នាក់​ Sheikh Nimr al-Nimr ។ ​ លោក​ត្រូវបាន​ប្រហារ ជីវិត​ ជាមួយ​  បុរស  ​៤៦ ​នាក់ ​ផ្សេងទៀត​ដែល​ជាប់​ចោទថា​ បាន​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​   រប​ស់​ក្រុម​អាល់-​កៃ​ដា​ នៅ​ឆ្នាំ​ ២០០៣​ និង ​២០០៤ ​ដែល​បានសម្លាប់​ មនុស្ស​រាប់សិប​នាក់​។​

/

លោក Nimr ដែល​ត្រូវ​បាន​អនុវត្ត​ទោស​ប្រហារ​ជីវិត គឺ​ជា​មេ​ដឹកនាំ​ដ៍​សំខាន់​មួយ​រូប​ដែល​បាន​ដឹកនាំ​ពួក​ស៊ីអ៊ីត ភាគ​តិច​របស់​អារ៉ាប៊ីសាអូឌីត​ប្រឆាំង​ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់រដ្ឋាភិបាលបក្ស Sunnite ក្នុងចលនា រដូវ​ផ្ការីក​នៃ​អារ៉ាប់​នា​ឆ្នាំ ២០១១ ៕

/

/

ប្រភព ៖ ប៊ីប៊ីស៊ី