
ស្ថានីយទូរទស្សន៍ Urdu TV ក្នុងស្រុករបស់ប្រទេស ប៉ាគីស្ថានបានរាយការណ៍កាលពី
ថ្ងៃសៅរ៍ អាទិត្យមុនថា មេដឹកនាំទី ២ របស់បណ្ដាញភេរវកម្ម អាល់កៃដា Atiyah ABD
Al-Rahman ត្រូវបានសម្លាប់ យប់ថ្ងៃទី ២២ ដោយការទំលាក់គ្រាប់បែក របស់យន្តហោះ
អាមេរិក។
កាលពីយប់ថ្ងៃទី ២២ កន្លងទៅ យន្តហោះចំបាំង អាមេរិកបានបាញ់មីស៊ីលចំនួន ៤ គ្រាប់ទៅ
លើ រថយន្ត និង ផ្ទះមួយកន្លែង ក្នុងប្រទេសប៉ាគីស្ថាន ដែលគេជឿជាក់ថា ជាកន្លែង លាក់ខ្លួន របស់ភេរវករ អាល់កៃដា។ មន្ត្រីរបស់រដ្ឋាភិបាលប៉ាគីស្ថានមិនទាន់បានចេញសេចក្ដីថ្លែងការ
បញ្ជាក់ ពីការស្លាប់របស់មេដឹកនាំអាល់កៃដាម្នាក់នេះនៅឡើយទេ។
Atiyah ABD Al-Rahman មានសញ្ជាតិ លីប៊ី កើតឆ្នាំ ១៩៧០។ ភេរវកររូបនេះត្រូវបាន
គេគិតថា បានស្លាប់រួចម្ដងទៅហើយកាលពីឆ្នាំកន្លងទៅ៕
(xinhua/photo:telegraph)
ដោយៈសំអាត