ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស xinhuanet វេលាព្រឹកថ្ងៃពុធ ទី១៦ តុលានេះ បានចេញផ្សាយអោយដឹងថា     នៅឯប្រទេសល៊ីបី ឯណោះវិញ ករណីអគ្គីភ័យដ៏សន្ធោសន្ធៅមួយបានកើតឡើង ពោលគឺបានលេបត្របាក់ផ្សារទំនើបដ៏ធំមួយកន្លែង។

width=447

គួររំឭកផងដែរថា  ករណីអគ្គីភ័យឆាបឆេះផ្សារទំនើបដ៏ធំមួយកន្លែង  នៅប្រទេសល៊ីបីលើកនេះ បានកើតឡើងកាលពីថ្ងៃអង្គារ   ទី១៥ ខែតុលា ម្សិលមិញនេះ   ។  លើសពីនេះ ប្រភពសារព័ត៌មានដដែល     បានគូសបញ្ជាក់បន្ថែម  អោយដឹងផងដែរថា  គ្មាននរណាម្នាក់​ បានទទួលរងគ្រោះរហូតដល់ថ្នាក់ស្លាប់បាត់បង់នោះទេ។

width=445

យ៉ាងណាមិញ     បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា  ផ្សារទំនើបដ៏ធំមួយនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុងធំទីពីររបស់ប្រទេសនេះ ពោលគឺស្ថិតនៅក្នុងក្រុងBengahziដោយផ្សារទំនើបមួយកន្លែងនេះផ្ទាល់ ពេញនិយមក្នុងការលក់កម្រាលព្រំ ក៏ដូចជាគ្រែផងដែរ។

width=442

គួរបញ្ជាក់ផងដែរថា      ភ្លាមៗនោះ  ក៏មានកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញពន្លត់អគ្គីភ័យផងដែរ      ស្របពេលដែលក្រុមមនុស្សជាអជីវក  បានផ្អើលនាំគ្នារត់ទៅយករបស់របរដែលជាទំនិញត្រូវលក់ចេញនោះ      ពីអគ្គីភ័យកំណាច ។  ដោយឡែក មូលហេតុដែលនាំអោយកើតមានឡើង  នូវគ្រោះអគ្គីភ័យលើកនេះ     ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេពោលគឺស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

width=439

width=438

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ២១ នាក់ស្លាប់ ខណៈមានការផ្ទុះរោងចក្រ កាំជ្រួចលាន់ឮជាង ១៥ គ.ម រញ្ជួយអស់ផ្ទៃដី- រន្ធត់ហួស ៖ សោកនាដកម្ម រត់ជាន់គ្នា ស្លាប់ដល់ទៅ ៨៩ នាក់ នៅខាងក្រៅព្រះវិហារ- បុគ្គលិក កាកបាទក្រហម ៧ នាក់ ត្រូវបានក្រុមឧទ្ទាម ចាប់ជំរិតខ្លួន- ជីកគាស់ រកឃើញផ្នូរបុរាណ មានអាយុកាល តាំងពី ២០៦ ឆ្នាំមុន គ.ស- ៣១ នាក់ស្លាប់ ២០០ នាក់រួចខ្លូន ក្រោយកាប៉ាល់មួយគ្រឿងបានលិច នៅឯសមុទ្រ

ប្រែសម្រួល ៖ កុសលប្រភព ៖ xinhuanet