ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ថា យោងតាមមូលនិធិ ពលរដ្ឋសហប្រជាជាតិ ហៅកាត់ UNFPA បានចេញរបាយ ការណ៍ថា ស្ត្រីជនជាតិវៀតណាម ដែលមានវ័យក្មេង មានគត៌មានបរិមាណ ច្រើនឡើងៗ ។

នៅក្នុងរបាយការណ៍ ចេញដោយ UNFPA បានបញ្ជាក់ថា ស្រី្តវ័យក្មេងដែល មានគត៌ គឺពួកគេអាចប្រឈមមុខ នឹងបញ្ហាសុខភាពជាខ្លាំង ។ ស្រ្តីវ័យក្មេងដែលមាន គត៌ពួកគេ អាចនឹងប្រឈមមុខ បញ្ហាទ្វេដង ធៀបនឹង ស្រ្តីវ័យដែល អាចទទួលបានការមាន គត៌ដ៏សមរម្យតាមវ័យ ។ នេះមានន័យថា រាងកាយរបស់ស្រ្តី វ័យក្មេងខ្ចី គឺមិនទាន់លូតលាស់ គ្រប់គ្រាន់ ។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងដែរថា វៀតណាម អ្នកដែលមាន វ័យចន្លោះពី១៥ដល់ ១៩ឆ្នាំ គឺមាន ប្រមាណ ៣៥,៤ភាគរយ (អ្នកមានគត៌) និងស្ត្រីវ័យ ២០ដល់២៤ឆ្នាំ មានចំនួន ៣៤,៦ភាគរយ។

យោងតាម របាយការណ៍ចេញដោយ ក្រសួងខាងលើ បានបន្តឲ្យដឹងថា តួលេខដែលទទួលបានពីបណ្តា ខេត្ត ចំនួន៦៣ គិតក្នុងឆ្នាំ២០១០ គឺអត្រាអ្នកមានគត៌វ័យក្មេង បន្តកើនឡើង សរុបជាប្រចាំឆ្នាំ គឺបានកើនឡើង ៣,២ ភាគរយ តួលេខនេះកើនឡើងខ្ពស់ ធៀបនឹងឆ្នាំ២០១១ ។

មន្ត្រីរបស់ UNFPA តំណាងនៅក្នុងប្រទេស វៀតណាម បានលើកឡើងថា ស្រ្តីវ័យក្មេង ពួកគេក៏ប្រឈមមុខ នឹងជំងឺ អេសដ៏/ហ៊ីវ ។

ក្រសួងបានបញ្ជាក់ថា នឹងមានផែនការបណ្តុះបណ្តាល ដល់ស្ត្រីវ័យក្មេងទាំងនោះ ដើម្បីយល់ដឹងស៊ីជម្រៅ ទៅលើ បញ្ហាផ្លូវភេទ និងការយល់ដឹងទូទៅសម្រាប់ស្ត្រីមានគត៌ដែលនៅវ័យក្មេង៕

Photo

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល