ដូចដែលទស្សនិកជន បានដឹងរួចមកហើយថា ទំនាក់ទំនងរវាងគ្រូ និងសិស្សរបស់ Ronaldoជាមួយនិង Mourinho គឺកំពុងតែស្ថិតនៅក្នុង ផ្លូវរលាក់មិនច្បាស់ការ ។ នៅក្នុងបទសំភាសន៍មួយ បន្ទាប់ពីជួយអោយក្រុមជំរើសជាតិ ព័រទុយហ្កាល់ តាមស្មើជាមួយក្រុម ហូឡង់ បានរួចមក ចំលើយរបស់ Ronaldo បានធ្វើអោយអ្នកកាសែត ភ្ញាក់ផ្អើលនឹកស្មានមិនដល់ ។

/ក្នុងបទសំភាសន៍នោះ អ្នកកាសែតបានព្យាយាមសួរ Ronaldo អំពីទំនាក់ទំនងរបស់គាត់ និងMourinho តែកីឡាករវ័យ ២៧ ឆ្នាំម្នាក់នេះ បានបដិសេធហើយនិយាយថា មិនចង់និយាយអ្វីដែលទាក់ទងនិង គេម្នាក់នោះទេ (Mourinho) ព្រោះគាត់មិនសមនឹងអោយ Ronaldo លើកឡើងឡើយ ។ បើទោះបីជា អ្នកកាសែតខំប្រឹងព្យាយាមសួរយ៉ាងណាក៏ដោយ Ronaldo នៅតែបដិសេធ ។Ronaldo និង Mourinho ធ្លាប់ធ្វើការជាមួយគ្នា អស់រយៈពេល ៣ ឆ្នាំនៅទឹកដី Bernabeu របស់Real Madrid ។​ ដោយសារតែ Mourinho ផ្ទេរទៅក្រុម Chelsea រួចមក ត្រូវបានគេកត់សំគាល់ថា ទំនាក់ទំនងរបស់ពួកគេ កាន់តែដាច់រហែកខ្លាំងទៅហើយ ៕

 

ដោយ ៖ កុសលប្រភព ៖ express