“រូបចម្លាក់ទាំងនេះ ដូចមនុស្សពិតៗ។ វាហាក់ដូចមានគេធ្វើឱ្យមនុស្សក្លាយជាថ្ម” នេះបើតាមសំដីរបស់មនុស្សម្នាក់ដែលនិយាយអំពីរូបចម្លាក់។

/

បណ្ដារូបចម្លាក់ដែលតម្រៀបគ្នាជាជួរ បើកភ្នែកធំៗសម្លឹងមើលភ្ញៀវទេសចរណ៍បែបនេះគឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្នកព្រឺក្បាល។ ប៉ុន្តែ ជាងថតរូបម្នាក់ មានភាពក្លាហាន បានចំណាយពេលយូរនៅទីនេះ ដើម្បីថតយករូបភាពដ៏គួរឱ្យខ្លាចនេះ។ នៅទីនេះ អ្នកនឹងមានអារម្មណ៍ថា រូបចម្លែកទាំងនេះ កំពុងតែតាមដានអ្នកគ្រប់វិនាទី។

/

រូបចម្លាក់ធ្វើអំពីថ្មរាប់រយ ត្រូវបានគេដាក់នៅក្នុងភូមិមួយក្បែរតំបន់ Osawano ប្រទេសជប៉ុន។ ភូមិនេះមានឈ្មោះថា “Fureai Sekibutsu no Sato” មានន័យថា “កន្លែងដែលអ្នកអាចជួបនឹងរូបចម្លាក់ព្រះពុទ្ធ”។

/

បច្ចុប្បន្ន មានរូបចម្លាក់ជាង ៨០០ សម្លឹងមើលភ្ញៀវទេសចរណ៍ ក្នុងនោះមានរូបចម្លាក់ព្រះពុទ្ធ និងរូបចម្លាក់ប្រភេទផ្សេងៗទៀត។

/

ជាងថតរូប Ken Ohki បានចែករំលែកនូវរូបថតដែលថតទិដ្ឋភាពក្នុងភូមិ នៅលើ blog របស់ខ្លួន។Ken Ohki បានសរសេរនៅលើ blog របស់ខ្លួនថា “ខ្ញុំបានរកឃើញទីតាំងដ៏អស្ចារ្យនេះ នៅក្នុងខណ្ឌ Toyama។ ខ្ញុំមានអារម្មណ៍ថា បានចូលទៅក្នុងតំបន់ហាមឃាត់មួយដោយចៃដន់។ ពិតជាអស្ចារ្យមែន”។

/

បុរសខាងលើនិយាយបន្ថែមថា ភូមិនេះត្រូវបានកសាងឡើងដូចជាកន្លែងទេសចរណ៍ល្បីឈ្មោះ ជាកន្លែងដែលអ្នករាល់គ្នាអាចទៅលេងដើម្បីលំហែអារម្មណ៍។

ជាងថតរូបខាងលើថ្លែងថា “ខ្ញុំមានអារម្មណ៍ថា ដូចកំពុងទៅកាន់ពិភពផ្សេង”។

/

អ្នកដែលបានបង្កើតភូមិនេះ គឺលោក Mutsuo Furukawa ។ លោក Mutsuo Furukawa ចង់ទុកបណ្ដារូបចម្លាក់នេះឱ្យនៅជាមួយគាត់ពេញមួយជីវិត។ លោក Mutsuo Furukawa បានចំណាយប្រាក់ ៦ពាន់លានយ៉េន (ប្រហែល ៥៨.៧៧៦.២៧៧ដុល្លារអាមេរិក) ដើម្បីទិញរូបចម្លាក់ទាំងនេះពីជាងចម្លាក់ជនជាតិចិន កាលពីឆ្នាំ ១៩៨៩។

ជាងថតរូប Ken Ohki ឱ្យដឹងថា ក្រោយមក លោក Mutsuo Furukawa បានចាកចេញពីភូមិដែលមិនដឹងមូលហេតុ។

/

មនុស្សម្នាក់បានបញ្ចេញមតិអំពីភូមិខាងលើ ៖ “ខ្ញុំគិតថា វាពិតជាអស្ចារ្យ គឺមិនមែនគួរឱ្យខ្លាចនោះទេ”។ ចំណែកមនុស្សម្នាក់ទៀតនិយាយថា ៖ “រូបចម្លាក់ទាំងនេះ មើលទៅដូចមនុស្សពិតៗ។ វាហាក់ដូចមានអ្នកណាម្នាក់ ធ្វើឱ្យមនុស្សក្លាយជារូបចម្លាក់”៕

ប្រែសម្រួល ៖ តារាប្រភព ៖ mirror