Nokia បានដាក់បង្ហាញស្មាតហ្វូន Lumia 920 ជាមួយពណ៌ជាច្រើនដូចជា ពណ៌លឿងខ្ចី, ក្រហម, ស រឺខ្មៅជាដើម។ ជាក់ស្តែងការមិនឃើញមានពណ៌ខៀវ Cyan បានធ្វើឲ្យមនុស្សជាច្រើនមានការសោកស្តាយ ព្រោះវាជាពណ៌ប្រចាំត្រកូលស៊េរី Lumia ពីមុន ដូចជា Lumia 800 និង 900។

/

ដឹងពីបញ្ហានេះ ក្រុមហ៊ុនទូរស័ព្ទដៃហ្វាំងឡង់បាននាំមកនូវពណ៌ខៀវ Cyan ត្រលប់មកស្មាតហ្វូនLumia 920 វិញតាមរយះ Version ផ្តាច់មុខរបស់ AT&T អាមេរិច។ គេហទំព័រ The Verge បានមានឱកាសកាន់នៅក្នុងដៃនូវ Lumia 920 ពណ៌ខៀវ Cyan នេះ។ ចំនុចខុសគ្នារបស់ Lumia 920 ពណ៌ខៀវ Cyan គឺវាមិនត្រូវបានស្រោបពណ៌រលោងដូចបួនពណ៌ផ្សេងទៀតទេ គឺសំបកវាដូចនឹង Lumia 900 ទាំងអស់។

ខាងក្រោមនេះ គឺជារូបភាពមួយចំនួនពី Lumia 920 ពណ៌ខៀវ Cyan របស់ AT&T, សូមទស្សនាទាំងអស់គ្នា !

/

/

/

/

ដោយ៖ សិលាប្រភព៖ TTE