លេចលឺដំណឹងថាស្រីស្អាតរបស់ហូលីវូដ Megan Fox នឹងចូលរួមសំដែងរឿងថ្មីរបស់អ្នកដឹកនាំរឿង Transformer លោក Michael Bay។ រឿងថ្មីនេះមានចំណងជើងថា Teen Mutant Ninja Turtles ដែលយើងស្គាល់ថារឿង និនចាអណ្តើក។
Michael Bay នៅមិនទាន់ប្រាប់ទេថា Megan នឹងត្រូវដើរតួរជានរណាទេ ព្រោះអ្វីៗស្ថិតក្នុងការគ្រោងទុកនៅឡើយ។ លោក Michael Bay ប្រាប់ថារឿង TMNT : Reload នេះនឹងធ្វើអោយទស្សនិកជនមិនទស្សនាមិនបានព្រោះលោកបានរៀបចំឈុតឆាកពិសេសៗជាច្រើនដើម្បីអោយ Version ថ្មីរបស់ TMNT នេះអស្ចារ្យជាង Version ចាស់៕