ព័ត៌មានកំសាន្ត ៖ នៅក្នុងវគ្គថ្មី 1 ទល់នឹង 100 ឬ 1 VS 100 Eric Nam បានបង្ហាញ ថាតើមានមូលហេតុអ្វីបានជាគាត់ បោះបង់ ឱកាសក្នុងការ បង្ហាញខ្លូននៅក្នុងខ្សែភាពយន្ដ Hollywood ហើយរើសយក កិច្ចការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ជំនួសវិញ។

ចាក់ផ្សាយ ជាផ្លូវការនៅថ្ងៃទី ១ ខែមីនា Eric Nam បាន អញ្ជើញជាភ្ញៀវកត្តិយស នៅលើ កម្មវិធី KBS 2TV 1 ទល់នឹង 100 នាក់ ដែលជាកម្មវិធីទូរទស្សន៍ លោក​ Eric Nam  ត្រូវបានគេសួរអំពីការសម្ដែង (Audition) នាពេលថ្មីៗនេះ របស់គាត់សម្រាប់ ភាពយន្ត Hollywood ។

/

ចំពោះរឿងទាំងអស់នេះ Eric Nam បាននិយាយថា ខ្ញុំត្រូវបានគេរើសជាតួសម្តែង ភាពយន្តហូលីវូដ នៅក្នុងខែកុម្ភៈ កាលពីឆ្នាំមុន ប៉ុន្តែខ្ញុំបានរើសយក ការផ្សព្វផ្សាយអាល់ប៊ុម ថ្មីមួយនៅក្នុង ប្រទេសកូរ៉េជំនួសវិញ។ ខ្ញុំបានបោះបង់ការការសំដែងនៅក្នុង ខ្សែភាពយន្ដ Hollywood មួយ។ ខ្ញុំគិតថាវា រឹតតែសំខាន់ ទៅទៀត ដើម្បីទទួលបានឈ្មោះ របស់ខ្ញុំពីប្រទេសកូរ៉េ។ ប្រសិនបើខ្ញុំ ទទួលបាន ឱកាសមួយទៀត នៅពេលក្រោយ ខ្ញុំនឹងទទួលយកការសំដែងរឿង Hollywood។

/

ទន្ទឹមនឹងនេះដែរ ថ្មីៗនេះ គាត់កំពុងធ្វើការ ជាមួយនឹងអាល់ប៊ុម ក្រោយរបស់គាត់ ដែលនឹងត្រូវចេញផ្សាយ នៅខែមីនានេះ។

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo