ពីកុមារកំព្រា Roman Abramovich ពេលនេះបានក្លាយជាមហាសេដ្ឋីមួយរូប ក្នុងចំណោមមហាសេដ្ឋីល្បីឈ្មោះ តែងតែត្រូវបានក្រុមអ្នកសារព័ត៌មានយកចិត្តទុកដាក់គ្រប់ជំហាន។
/
ជាមួយនឹងទ្រព្យសម្បត្តិ ១២,១ពាន់លានដុល្លារ អ្នកជំនួញជនជាតិរុស្ស៊ី Roman Abramovichគឺជាមហាសេដ្ឋីទី ៦៨ក្នុងពិភពលោក នេះបើតាមការស្រាវជ្រាវ និងជ្រើសរើសដោយទស្សនាវដ្ដី Forbes។ បច្ចុប្បន្ន លោកគឺជាអគ្គនាយករបស់ក្រុម Millhouse LLC និងអគ្គនាយកនៃក្លឹបបាល់ទាត់ Chelsea របស់អង់គ្លេស។
ខាងក្រោមនេះគឺជា រូបភាពមួយចំនួនស្ដីពីការ Roman Abramovich៖
/
មហាសេដ្ឋីរុស្ស៊ី Roman Abramovich ជាអគ្គនាយកនៃក្លឹបបាល់ទាត់ Chelsea របស់អង់គ្លេស។
/
Boris Berezovsky គឺជាសត្រូវរបស់ Roman Abramovich។ អ្នកទាំងពីរធ្លាប់ទិញ និងគ្រប់គ្រងក្រុមហ៊ុនអណ្ដូប្រេង ប៉ុន្ដែបច្ចុប្បន្ន ពួកគេកំពុងធ្វើសង្គ្រាមផ្លូវច្បាប់នៅតុលាការ ដោយសារតែទឹកប្រាក់ ៦,៥ពាន់លានដុល្លារ។
/
Roman Abramovich មានក្រុមអង្គរក្សចំនួន ៤០នាក់ និងត្រូវចំណាយប្រាក់អោយពួកគេ ចំនួន ២លានដុល្លារក្នុងមួយឆ្នាំ។
/
នៅក្នុងរយៈពេលនៃការកាន់កាប់តំណែងជាអភិបាលតំបន់ Chukotka របស់រុស្ស៊ី ចាប់ពីឆ្នាំ
២០០៣ ដល់ ២០០៨  Abramovich ​បានចំណាយប្រាក់ខ្លួនឯងអស់ប្រហែល ១,៣ពាន់លានដុល្លារ។
/
មិត្តស្រីយូរអង្វែងរបស់មហាសេដ្ឋីនេះគឺនាង Dasha Zhukova។ នាងគឺជាអ្នកបង្ហាញម៉ូដ អ្នករចនាម៉ូដសម្លៀកបំពាក់ និងជាអ្នកនិពន្ធរបស់ទស្សនាវដ្ដីដ៏ល្បីល្បាញរបស់រុស្ស៊ី។ បច្ចុប្បន្ន ពួកគេមានកូនប្រុសម្នាក់។
/
ប៉ុន្ដែ ដើម្បីបានជួប Dasha Zhukova មហាសេដ្ឋី Abramovich ត្រូវលែងលះប្រពន្ធរបស់ខ្លួនគឺលោកស្រី Irina។ Irina ទទួលបានប្រាក់ ៣០០លានដុល្លារ ដែលនេះត្រូវបានគេមើលឃើញថា ជាការលែងលះមានតម្លៃថ្លៃបំផុតក្នុងលោក។
/
Abramovich ចាប់ផ្ដើមកែកំសាន្ដដោយស្នាដៃសិល្បៈនេះកាលពីឆ្នាំ ២០០៨។ លោកបានចំណាយប្រាក់ ១២០លានដុល្លារ ដើម្បីទិញរូបគំនូរ Benefits Supervisor Sleeping របស់ Lucian Freud និង Triotych របស់ Francis Bacon។
/
Abramovich​ គឺជាម្ចាស់កប៉ាល់ទេសចរណ៍ធំបំផុតក្នុងលោក Eclipse ដែលវាមានតម្លៃ១ពាន់លានដុល្លារ។ នៅលើកប៉ាល់នេះមានអាងហែលទឹក ២ មានប្រព័ន្ធ laser ទប់ទល់នឹងក្រុមអ្នកប្រមាញ់រូប និងនាវាមុជទឹកមួយដើម្បីអោយលោកបានគេចខ្លួននៅពេលមានអាសន្ន។
/
Abramovich មានយន្ដហោះ Boeing ដែលអាចផ្ទុកមនុស្សបាន 767 និងរថយន្ដ Maybach 62 ចំនួន ២គ្រឿងដែលត្រូវបានពាសដែក និងបំពាក់ដោយប្រព័ន្ធសុវត្ថិភាពដ៏ទំនើប និងមានតម្លៃ ជាង ១លានដុល្លារក្នុងមួយគ្រឿង។
/
Abramovich បានទិញផ្ទះចំនួន ៩ល្វែងនៅក្នុងក្រុងឡុង ដែលបច្ចុប្បន្នកំពុងធ្វើការជួសជុលដើម្បីអោយក្លាយជាវីឡាធំមួយ។ នៅពេលជួសជុលរួច គេហដ្ឋាននេះនឹងមានទំហំជាង ៩.០០០ម៉ែត្រការ៉េ និងជាវិឡាមានតម្លៃថ្លៃបំផុតនៅអង់គ្លេស។
/
Abramovich ក៏ជាម្ចាស់កសិដ្ឋានមួយ នៅ Aspen(អាមេរិក) ដែលមានតម្លៃ ៤០លានដុល្លារ។
/
ក្រោយពីបានទិញវិមាន Chateau de Cro(ដំណាក់របស់ស្ដេច Edward VIII និងមហេសីWallace Simpson)នៅភាគខាងត្បូងប្រទេសបារាំង លោក Abramovich ក៏បានចំណាយយ៉ាងតិច ៥០លានដុល្លារដើម្បីជួសជុល។
/
កាលពីខែ មករា ឆ្នាំ ២០១២ លោក Abramovich បានចំណាយ ៨លានដុល្លារដើម្បីប្រារព្ធពិធីជប់លៀងឆ្នាំថ្មីនៅ St. Bart's ប្រទេសបារាំង។ ភ្ញៀវដែលបានអញ្ជើញរួមមាន Rupert Murdoch, Martha Stewart, George Lucas, Marc Jacobs។ ក្រុមតន្ដ្រី Red Hot Chili Peppers ក៏ត្រូវបានអញ្ជើញអោយមកប្រគំសំដែងនៅទីនេះផងដែរ។
/
មហាសេដ្ឋីជនជាតិរុស្ស៊ីនេះថែមទាំងបានទិញកោះ New Holland (ជាអតីតមូលដ្ឋានកងទ័ពនៅ St. Petersburg) ដើម្បីដាក់តាំងបង្ហាញនូវស្នាដៃសិល្បៈរបស់ខ្លួន។ លោកក៏បានវិនិយោគយ៉ាងតិច ៤០០លានដុល្លារសម្រាប់កោះនេះ សម្រាប់ស្ថាបត្យកម្មនានា និងដើម្បីបើកទ្វារបម្រើសាធារណជន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT