ព័ត៌មានអន្តរជាតិ ៖ ពីលុត និងសហពីលុត ក្រុមហ៊ុនអាកាសចរណ៍ Air India ត្រូវបានក្រុមការងារ ព្យួរការងារបណ្តោះអាសន្ន ក្រោយពីមានគ្រោះថ្នាក់  ម៉ាស៊ិនយន្តហោះស្រូប ជាងបច្ចេកទេសម្នាក់ ស្លាប់យ៉ាងអណោចអធម នៅក្នុងទីក្រុង Mumbai ។

/

គ្រោះថ្នាក់ខាងលើ ពិតជាបានកើតមានឡើងពិតប្រាកដមែននេះបើយោងតាមសេចក្តីរាយការណ៍ ពីនាយកដ្ឋានស៊ើបអង្កេតគ្រោះថ្នាក់ អាកាសចរណ៍   ( Aircraft   Accident Investigation Bureau) ដែលស្ថិតនៅក្រោមការគ្រប់គ្រងពី អាជ្ញាធរអាកាសចរណ៍    ស៊ីវិល  ឥណ្ឌា ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រលើកនេះ គឺបានកើត ឡើង កាលពីថ្ងៃពុធកន្លង ទៅ ពោលជើងយន្តហោះ AI 619 ពីទីក្រុង Mumbai ទៅកាន់  ទីក្រុង  Hyderabad ដែលហៀបនឹង ហោះឡើងនោះ បានស្រូបយក ជាងបច្ចេកទេសមា្នក់ ចូលទៅ   ក្នុង ម៉ាស៊ីន  ឈានទៅសម្លាប់រូប លោកស្លាប់យ៉ាងអណោចអធម ។

ប្រភពសារព័ត៌មាន PTI អោយដឹងថា ពីលុតដែល  ជា អ្នក បើក យន្តហោះខាងលើ បានចាប់ផ្តើម បញ្ឆេះម៉ាស៊ីនយន្តហោះភ្លាមៗ បន្ទាប់ពីទទួលយល់ស្រឡំទៅលើការ  ផ្តល់ សញ្ញា ។ ជនរងគ្រោះ ដែលជា ជាងបច្ចេកទេសនោះ មានឈ្មោះថា Ravi Subramanian សាកសពរបស់លោក  រងគ្រោះ ជាទម្ងន់ ដោយពិបាកមើលជាខ្លាំង រហូតដល់ថ្នាក់ មិនអាចធ្វើកោលល្យវិច័យ  បានថែមទៀតផង ៕

- អាន ៖ រន្ធត់ ម៉ាស៊ីនយន្តហោះ ស្រូបសម្លាប់ ជាងបច្ចេកទេសម្នាក់ ស្លាប់យ៉ាងអាណោចអាធម នៅព្រលានយន្តហោះ

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី