ក្រៅពីសំបកធ្វើពីជ័រ និងមានរូបរាងមូលៗ នៅផ្នែកគែមៗ iPhone Light នៅតែបំពាក់អេក្រង់ទំហំ 4 inch ដូចនឹង iPhone 5 និងប្រើ iOS 7 ពេលវាបង្ហាញខ្លួន។
បណ្តារូបភាពចចាមអារាមរបស់ iPhone តំលៃទាប (លទ្ធភាពច្រើន អាចនឹងមានឈ្មោះ iPhone Light) បានបន្តលេចចេញជាហូរហែរ ក្នុងរយះពេលកន្លងទៅនេះ គឺជាមូលដ្ឋានដើម្បីឲ្យក្រុមអ្នករចនាម៉ូតនៅ Ciccarese Design ច្នៃធ្វើចេញជា Version Concept មួយ។

តាម Version Concept នេះ iPhone Light ក្រាស់ជាងបន្តិច បើប្រៀបជាមួយ iPhone 5 ដោយវាមានកម្រាស់ 8,5mm។ វាមានរាងខ្ពស់ និងទូលាយជាង បើប្រៀបជាមួយ iPhone 5 ដោយសារតែប្រើនូវសំបកជ័រ ដែលមានកម្រាស់ក្រាស់គួរសម។

ក្រៅពីនេះ Speaker ក្រៅ និង jack ដោតកាសស្តាប់តន្រ្តីរបស់វា ក៏ត្រូវបានរចនាម៉ូតសាមញ្ញច្រើនជាង iPhone 5។ បើតាមការសន្និដ្ខាន ម៉ូដែលនេះ នឹងបង្ហាញខ្លួនរួមជាមួយ iPhone 5S ប្រហែលជានៅខែ កញ្ញា ឆ្នាំនេះ សំរាប់បំពេញបន្ថែម ដល់អ្នកប្រើប្រាស់ នូវជម្រើសថ្មីមួយបន្ថែមទៀត ដែលមានតំលៃទាបជាង និងមានច្រើនពណ៌ជាងមុន ៕
ដោយ៖ សិលាប្រភព៖ Zng