មនុស្សជាច្រើនបានធ្វើការពិពណ៌នាអំពីទុក្ខសោករបស់ស្រ្តីជាប់ទោសជនជាតិអ៊ីរ៉ង់ នៅមុន
ពេលដែលនាំយកទៅប្រហារជីវិត ។ ក្តីទុក្ខសោកទាំងនោះមិនមែនការភ័យខ្លាចនូវសេចក្តី
ស្លាប់នោះទេ តែវាជាវីធីច្បាប់ដ៏គួរអោយភ័យខ្លាចបំផុតសំរាប់ស្រ្តីគឺការបំផ្លាញព្រហ្មចារីយ៍
មុនពេលយកទៅប្រហារជីវិត ។

នៅក្នុងការចេញផ្សាយរបស់ខ្លួននៃទំព័រកាសែត អ៊ីស្រាអែលមួយ បានធ្វើអោយមានការភ្ញាក់
ផ្អើលយ៉ាងខ្លាំងនិងមានមតិជាច្រើនបានលើកឡើងក្រោយពេលដែលកាសែតនោះធ្វើ ការឆ្លុះ
បញ្ចាំងអំពី ច្បាប់របស់ប្រទេស អ៊ីរ៉ង់ដែលបានធ្វើការកំណត់មិនប្រហារជីវិតចំពោះស្រ្តីដែល
នៅមានព្រហ្មចារីយ៍ឡើយ ប៉ុន្តែក៏មិនលើកលែងទោសប្រហារជីវិតនោះដែរ ។ ហើយដើម្បី
ធ្វើអោយស្របជាមួយនឹងច្បាប់ដែលបានកំណត់នោះ គេត្រូវតែធ្វើអោយស្រ្តីជាប់ទោសទាំង
នោះអស់ព្រហ្មចារីយ៍ (ភាពជាស្រ្តី) មុនពេលប្រហារជីវិតពួកគេ ។

តាមរយៈការបង្ហាញអោយដឹងពីសមាជិកម្នាក់នៃ អង្គភាពឧបត្ថម្ភ មនុស្សធម៌ដែលសូមមិន
បញ្ចេញឈ្មោះអោយដឹងថា ដោយសារតែច្បាប់នៅក្នុងប្រទេស អ៊ីរ៉ង់មិនត្រូវប្រហារជីវិត
អ្នកទោសស្រីទាំងឡាយណាដែលនៅព្រហ្មចារីយ៍ គឺនៅយប់មុនពេលប្រហារជីវិត បណ្តា
អ្នកយាមទាំងឡាយបានប្រារព្ធធ្វើនូវ ពិធីអាពាហ៍ពិពាហ៍ក្លែងក្លាយមួយ ដើម្បីអោយប្តីក្លែង
ក្លាយនោះ (ជាធម្មតាគឺអ្នកត្រួតពិនិត្យ) បាននែបនិត្យនិងរួមដំណេកជាមួយស្រ្តីអ្នកទោស
ទាំងនោះ លុះព្រឹកឡើងស្រី្តទាំងនោះនឹងត្រូវក្លាយជាអ្នកទោសស្របច្បាប់របស់ ប្រទេស
អ៊ីរ៉ង់ ។

សាមាជិកដដែលនោះបានអោយដឹងបន្ថែមថា គាត់បានចូលជាសមាជិករបស់ អង្គភាពនេះ
តាំងតែពីគាត់មានអាយុ ១៦ឆ្នាំម្ល៉េះ ។ គាត់ត្រូវបានថ្នាក់លើទុកចិត្តនិងប្រគល់នាទីនៅក្នុង
ការប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយនេះ ពេលដែលមានអាយុ ១៨ឆ្នាំ ។

ស្ត្រីទាំងអស់នោះមានការភ័យខ្លាចចំពោះការបំផ្លាញព្រហ្មចារីយ៍ ខ្លាំងជាងការប្រហារជីវិត
ទៅទៀត ពួកគេទាមទារស្លាប់ជាជាងការប្រព្រឹត្តនូវអំពើទាំងនេះ ។ ចំពោះវិធីបំផ្លាញព្រហ្ម
ចារីយ៍របស់ស្រ្តីជាអ្នកទោសតាមបែបការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ តែងតែជួបនូវការ
លំបាកនៅពេលដែលស្រ្តីទាំងនោះបានព្យាយាមធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ។ ដើម្បី
ចៀសវាងនូវស្ថានភាពទាំងនេះស្រ្តីទាំងឡាយត្រូវបានគេដាក់ថ្នាំងងុយដេកចូលទៅក្នុង
ចំណីអាហាររបស់ពួកគេ ។
គាត់បានបន្តទៀតថាគាត់មានការអាណិត និងសោកស្តាយយ៉ាងខ្លាំង ក្រោយពេលដែល
បានអនុវត្តន៍ធ្វើនូវកិច្ចការទាំងនោះ ។ ខ្ញុំនៅចាំបានថានៅរាល់ពេលដែលរៀបចំធ្វើពីធី
អាពាហ៍ពិពាហ៍ក្លែងក្លាយ ម្តងៗ ស្រ្តីទាំងអស់នោះមានការភ័យខ្លាចយ៉ាងខ្លាំង និងយំសោក
គួរអោយអាណិតបំផុត ។ ហើយខ្ញុំមិនអាចបំភ្លេចបាននូវរូបភាពដ៏គួរអោយខ្លោចផ្សារបស់
ស្រ្តីម្នាក់ដែលបានយំស្រែក និងបានយកដៃមកក្រញ៉ៅ លើស្បែកមុខ និង ក របស់នាង
ឡើយ ដែលពិតជាគួរអោយអាណិតណាស់ ។
ដោយមានមនសិការ និងយល់បានអំពីការឈឺចាប់របស់ស្រ្តីទាំងអស់នោះ មានពេលម្តង
លោកបានធ្វើការក្លែងបន្លំ និងដោះលែងនារីវ័យ ១៥ឆ្នាំម្នាក់រួមនឹងក្មេងប្រុសម្នាក់អាយុ
១៣ឆ្នាំ អោយរួចខ្លួន ។ ពេលដែលថ្នាក់លើដឹងអំពីរឿងនេះលោកត្រូវបានគេយកទៅឃុំ នៅ
ក្នុងបន្ទប់ ។




គួរបញ្ជាក់ផងដែរថានៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រទេស អ៊ីរ៉ង់ កាលពីកំឡុងខែមិថុនាឆ្នាំទៅ មានការតវ៉ាប្រឆាំងមួយដ៏ធ្ងន់ធ្ងរនិងមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ហើយស្រ្តីជាច្រើនត្រូវបានចាប់ខ្លួនផងដែរ ៕
ពី (VTC News)
យ៉ាវីន