ជាធម្មតាច្បាប់ទំលាប់ ក៏ដូចជាសីលធម៌នៅក្នុងពេលប្រជុំម្តងៗ គេតែងតែមិនប្រើប្រាស់ទូរស័ព្ទនិយាយក្នុងអង្គប្រជុំទេ (អាចដាក់ជា Silent, ប្រទេសខ្លះគេតំរូវឲ្យបិទទូរស័ព្ទតែម្តង)បើមានការ Call ចូលមក បើសំខាន់ណាស់គឺត្រូវក្រោកដើរចេញ និយាយនៅខាងក្រៅ។
ប៉ុន្តែនៅក្នុងខ្សែវីដេអូបរទេសខាងក្រោមនេះ គឺចង់និយាយនៅក្នុងការប្រជុំមួយដែលមានគ្នា៧, ៨នាក់ កំពុងធ្វើការប្រជុំការងារមួយ។ ជាក់ស្តែង ក្នុងដំណើរការប្រជុំនោះ ពេលដែលបុរសម្នាក់កំពុងតែធ្វើការរាយការណ៍ បង្ហាញពីការងារ ស្រាប់តែទូរស័ព្ទរបស់បុរសម្នាក់ទៀតដែលកំពុងអង្គុយប្រជុំក្នុងនោះដែរនោះ ចេះតែរោទ៍ ហើយម្ចាស់ទូរស័ព្ទក៏លើកនិយាយជាបន្តបន្ទាប់ មួយលើកជាពីរលើក... រំខានដល់ការប្រជុំ ជាពិសេសបុរសដែលកំពុងតែធ្វើការរាយការណ៍ការងារនៅលើ Slide ចេះតែអាក់ខាននិយាយជាបន្តបន្ទាប់ រហូតដល់គាត់អត់ទ្រាំលែងបានក៏កើតជាអំពើហឹង្សា ស្ទុះទៅវ៉ៃបុរសដែលនិយាយទូរស័ព្ទនោះទាំងកំរោលតែម្តង។
សូមទស្សនាវីដេអូខាងក្រោម ៖
វីដេអូបុរសម្នាក់ត្រូវគេវ៉ៃ ព្រោះនិយាយទូរស័ព្ទច្រើនរំខានអង្គប្រជុំ
ដោយ៖ សិលាប្រភព៖ youtube