នគរបាលក្រុងឡុងកំពុងស្វែងរកព័ត៌មានស្ដីពីអ្នកដំណើរម្នាក់ដែលបានឡើងរថយន្ដក្រុង និងបានបញ្ចេញកម្លាំងបាយ វាយទៅលើកញ្ចក់ទ្វាររថយន្ដ ថែមទាំងបានទាមទារវ៉ៃអ្នកបើកបរផងដែរ។

/

កាមេរ៉ាសន្ដិសុខក្នុងរថយន្ដលេខ ២៩ ថតបានសកម្មភាព បុរសម្នាក់កំពុងប្រកែកជាមួយអ្នកបើកបររថយន្ដ ដោយសារតែបុរសនេះមិនបានប្រគល់សំបុត្ររថយន្ដ។ ដោយខឹងខ្លាំង បុរសនេះបានឡើងលើរថយន្ដ និងដាល់ទៅលើកញ្ចក់ទ្វាររថយន្ដ។

ក្រោយមក បុរសនេះក៏បានកាច់កញ្ចក់មើលក្រោយរបស់រថយន្ដ និងវាយបោកទៅលើទ្វារកញ្ចក់របស់រថយន្ដក្រុងមួយគ្រឿងនេះ៕

 

ដោយ ៖ សូរីយ៉ប្រភព ៖ YT/zing