សូនី(Sony) គឺជាប្រភេទក្រុមហ៊ុនដ៏ល្អមួយដែលមានសាខាជាច្រើនកន្លែង នៅក្នុងពិភពលោក។វាបានបង្កើតទូរស័ព្ទម៉ាកសូនី ដែលជាទូរស័ព្ទដ៏មានប្រជាប្រិយបំផុត ក្នុងគ្រប់ស្រទាប់មនុស្សទាំងអស់ ជាពិសេសគឺយុវវ័យ។
ពេលនេះបើយើងគិតអំពីទូរស័ព្ទ នោះយើងប្រហែលជាគិតទៅដល់ សូនីជាមិនខាន ព្រោះថ្មីៗនេះក្រុមហ៊ុនសូនី បានចេញលក់នូវផលិតផលដ៏ថ្មីស្រឡាងមួយទៀត នោះគឺ Xperia Goនិង Xperia acro S។ Xperia Go មានទំហំ ៣.៥-inch គឺ ៤៨០ x 320 ដែលដំណើរការជាមួយdual-core 1GHz។ វាមានកាមេរ៉ា ៥-megapixel ដែលអាចផ្តិតយករូពភាពបានយ៉ាងច្បាស់។លើសពីនេះទៅទៀត វាជាផលិតផលដែលមិនជ្រាបទឹក។
ចំពោះXperia acro S មានប្រទះកញ្ចក់ 720p និងមានទំហំ ៤.៣-inch ព្រមទាំងមានកាមេរ៉ា ១២-megapixel។ វាផ្ទុក IP55 and IP57 ដែលរារាំងមិនអោយទឹកចូលបាន។ Xperia acro Sមានពណ៌ខ្មៅ សរ និងផ្កាឈូកដែលអ្នកអាចជ្រើសរើសបានតាមតំរូវចិត្ត។
នេះជាវីដេអូក្លីប ដែលបង្ហាញអំពីរបៀបប្រើប្រាស់ និសារប្រយោជន៍នៃទូរស័ព្ទសូនី (Sony)។សូមចុចដើម្បីមើលទាំងអស់គ្នា។
ដោយ៖ សារិនប្រភព៖ engadget