បន្ទាប់ពី ពួកប្រឆាំងបានគ្រប់គ្រង ទីក្រុង ទ្រីប៉ូលី ដែលជាទីតាំងចុងក្រោយរបស់របប
លោក កាដាហ្វី ស្ទើរតែទាំងស្រុងមក ទ្រព្យសម្បត្តិអចលនៈវត្ថុរបស់ក្រុមគ្រួសារ
លោក កាដាហ្វី បានក្លាយជាមុខសញ្ញា សម្រាប់ការរុករកនានា ដើម្បីស្តែងឲ្យ ឃើញ
ពីការរស់នៅដ៍ហ៊ឺហារបស់ពួកគេ។
កាលពីថ្ងៃទី ២៦ ម្សិលមិញនេះ ភូមិគ្រឹះលំហែកាយនាឆ្នេរសមុទ្ររបស់ Mutassim
Gaddafi ដែលជា កូនទី ៥ ក្នុងចំណោម កូនទាំង ៧ នាក់របស់លោកកាដាហ្វីត្រូវ
បានពួកប្រឆាំងចូលទៅកាន់កាប់។ តាមការប៉ាន់ស្មាន ភូមិគ្រឹះលំហែកាយ បានត្រូវ
ចំណាយលុយអស់រាប់លាន ដុល្លា។
Mutassim Gaddafi ក្រោមការគ្រប់គ្រងរបស់ឪពុកខ្លួន មានតួនាទី ជាទីប្រឹក្សា ផ្នែក
សន្តិសុខជាតិ និង ជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលីប៊ី។ នាពេលបច្ចុប្បន្ន Mutassim
Gaddafi ត្រូវបានគេជឿជាក់ថា កំពុងតែរត់គេចខ្លួនជាមួយ លោក កាដាហ្វី សមាជិក
គ្រួសារនិង មន្ត្រីដែលស្មោះស្ម័គ្រនិង របបលោក កាដាហ្វី។
ក្រៅពីរកឃើញនូវរបស់របរទំនើបៗ និង មានតម្លៃថ្លៃនានា ស្រាក៍ត្រូវបានគេរកឃើញ
យ៉ាងច្រើន ដែលស្រាត្រូវបានគេហាមមិនឲ្យសេព ចំពោះអ្នកកាន់សាសនា ម៉ូស្លីម។
ទាហានរបស់ពួកប្រឆាំងជាមួយនឹង អាវុធក្នុងដៃកំពុងនឹងជិះកំសាន្ត ទូក Kayak ដែលត្រូវបានដាក់ក្នុងអាងហែលទឹក ដ៍ធំ។
ទាហានរបស់ពួកប្រឆាំងជាមួយនឹង អាវុធក្នុងដៃកំពុងនឹងជិះកំសាន្តទៅ ទូក Kayak ដែលត្រូវបានដាក់ក្នុងអាងហែលទឹក ដ៍ធំ។
ទាហានក្រុមប្រឆាំងកំពុងនឹងសប្បាយជាមួយអាងហែលទឹក។
ទិដ្ឋភាពនៃ ភូមិគ្រឹះលំហែកាយនាឆ្នេរសមុទ្ររបស់កូនទី ៤ របស់លោក កាដាហ្វី ដែលត្រូវគេប្រើប្រាស់សម្រាប់ការជប់លៀង និង លំហែកាយ។
បន្ទប់ត្រូវបានតុបតែងដោយគ្រឿងសង្ហារឹម ថ្លៃៗ និង ទូរទស្សន៍ដ៍ពិសេស។
អាងងូតទឹក ត្រូវបានដាក់នាមាត់សមុទ្រជាមួយនឹងដំបូលដ៍ស្រស់ស្អាត។
ទ្វារនីមួយត្រូវបានបំពាក់ដោយសោរសុវត្តិភាពខ្ពស់។
ទាហានរបស់ពួកប្រឆាំង កំពុងរីករាយជាមួយឩបករណ៍តន្ត្រី។
ដបស្រា និង សំបកនានា ត្រូវបានរកឃើញ។ ស្រាត្រូវបានហាមឃាត់មិនឲ្យសេព
ចំពោះអ្នកកាន់សាសនា ម៉ូស្លីម។
ទិដ្ឋភាពនៃអគារមួយក្នុងចំណោមអគារប្រណីតៗដែលត្រូវបានរកឃើញ។
បន្ទប់ទទួលទាន ដែលមានបំពាកដោយគ្រឿងសង្ហារឹម ដ៍មានតម្លៃ និង មាន កន្លែងដាក់ស្រានៅផ្នែកម្ខាង។
ទិដ្ឋភាពនៃ ភូមិគ្រឹះលំហែកាយនាឆ្នេរសមុទ្ររបស់កូនទី ៤ របស់លោក កាដាហ្វី ដែល
ត្រូវគេប្រើប្រាស់សម្រាប់ការជប់លៀង និង លំហែកាយ។
ឩបករណ៍បំពងសម្លែង ដែលត្រូវបានផលិតឡើងជាពិសេសមានរាងដូចដុំថ្ម។
ក្រដាស់អនាម័យដែលមានកំរិតគុណភាពលំដាប់ ផ្គាយ ៥ ត្រូវបានគេយកមកប្រើប្រាស់។
អំពូលភ្លើងប្រណីតត្រូវបានដាក់បំភ្លឺ ក្នុងអគារ។
រូបកំពុងពាក់ពួក គឺ Mutassim Gaddafi ដែលគេជឿជាក់ថា ជាកូនដ៍មានឥទ្ធិពល
បំផុតក្នុងចំណោមកូនៗដ៍ទៃទៀត។
(mailonline)
ដោយៈសំអាត
ស្វែងរកឩបករណ៍តន្ត្រី នៅ KBAY