ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស aljazeeraដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាច ថ្ងៃទី   ២៤ ម្សិលមិញនេះអោយដឹងថា ផ្នូរបុរាណមួយ  ត្រូវបានក្រុមបុរាណវត្ថុវិទូ   ជីករកឃើញនៅឯឈាបនដ្ឋានមួយកន្លែង នៅឯជាយក្រុង លីម៉ា ប្រទេសប៉េរ៉ូ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលត្រូវបានគេជឿថា មានអាយុកាលជាង ១ ពាន់ឆ្នាំហើយ។ ដោយឡែកបើយោងតាមសម្តី     Isabel Flores  ជាបុរាណវត្ថុវិទូម្នាក់ បានអះអាងអោយដឹងថា ផ្នូរបុរាណដែលត្រូវបានជីករកឃើញមួយនេះ គឺជាផ្នូរបុរាណដ៏សាមញ្ញមួយ   ដែលនៅក្នុងនោះផ្ទុកទៅដោយមនុស្សពេញវ័យ  និង    ទារកតូច ហ៊ុមនិងរុំព័ន្ធទៅដោយកំណាត់សំពត់តាមបែបសាសនានាសម័យនោះ។

width=434

ដោយឡែក     បើតាមការប៉ាន់ប្រមាណជាជំហានដំបូង   បញ្ជាក់អោយដឹងថា សាកសពមនុស្សពេញវ័យ នៅក្នុងផ្នូរដ៏សាមញ្ញមួយនោះ   ទំនងជាកំពូលអ្នកតម្បាញ ខណៈសាកសពទារក   ទំនងជាត្រូវបានគេសម្លាប់   និងបញ្ជុះទៅជាមួយគ្នា  ដើម្បីជាការឧទ្ធិសដល់សាកសពមនុស្សពេញវ័យមួយនោះ   តែទោះជាយ៉ាងណា  នៅពេលដែលមានការលាតត្រដាងចេញនូវសំពត់ក្រណាត់ ហ៊ុមព័ន្ធនោះ   យើងនឹងបានដឹងថា ស្គាល់អត្តសញ្ញាណសាកសពទាំងនោះ ពោលគឺ អាយុកាល  ភេទ  ក៏ដូចជាតួនាទី នៅ ក្នុងសង្គមនាសម័យបុរាណដ៏យូរលង់ណាស់មកហើយនោះ។

គួរបញ្ជាក់ផងដែរ បុរាណវត្ថុវិទូ លោក   Flores  និង  Gladys  Paz  ជាប្រធានដឹកនាំក្រុមចុះជីករុករកលើកនេះ  ទាំងពីរនាក់  បានអះអាងព្រមគ្នាថា   ៖ ការជីករកឃើញលើកនេះវាគឺជាសមិទ្ធផលស្នាដៃដ៏ល្អបំផុត  និង មានសារៈសំខាន់បំផុតក្នុងរយៈជាង ៣  ទសវត្ស ពីព្រោះថា  អ្វីដែលបានរកឃើញនោះ     ពោលគឺ  សាកសពដែលមាននៅក្នុងផ្នូរបុរាណមួយនេះ នៅមានសភាពល្អនៅឡើយ ដោយមិនទាន់បានខូចខាតអ្វីនោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលអស់ប្រជានេសាទ ខណៈប្រទះឃើញបាឡែន ដ៏ធំមួយក្បាល ងាប់- ស្លាប់ម្នាក់ របួសជាង ៤០ នាក់ ក្រោយរោងចក្រផលិតស្ករមួយកន្លែង ផ្ទុះលាន់ឭជាខ្លាំង  ២០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយរថយន្តប៊ើស បោលចូលជ្រលង ជ្រោះជ្រៅ- ដាច់ខាត ត្រូវតែមើល វីដេអូឯកសារ ជាសារអប់រំ ល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក- បាញ់សម្លាប់ក្មេងម្នាក់ ស្លាប់នៅនឹងកន្លែង ដោយគ្រាន់តែ កាន់លេងកាំភ្លើង AK-47​ ជ័រ

ប្រែសម្រួល ៖ កុសលប្រភព ៖ aljazeera