Apple iPhone ត្រូវបានគេវាយតម្លៃខ្ពស់ទាក់ទិននឹងភាពស្រស់ស្អាត ថ្លៃថ្នូរ ប៉ុន្តែ អ្នកប្រើប្រាស់ ជាច្រើនបែរជាចង់ដាក់វាទៅក្នុងសម្បកការពារដែលមានរូបរាងប្លែកបំផុតក្នុងលោក។

/

សម្បកការពារ iPhone 6 នេះ បង្ហាញពីរូបរាងនៃសម្បកខ្យងម្យ៉ាង មានពណ៌បៃតងខ្ចីដ៏ស្រស់ស្អាត។ សម្បកការពារនេះ ជួយឱ្យអ្នកមានភាពលេចធ្លោជាងគេ នៅពេលអ្នកដើរលេងតាមឆ្នេរសមុទ្រ។

/

ប្រសិនអ្នកចូលចិត្តទស្សនាភាពយន្ដបែបបុរាណ នោះសម្បកការពារនេះ ស័ក្ដិសមនឹងអ្នក។ សម្បកការពារនេះ ពិតជាមានភាពទាក់ទាញ ព្រោះវាមានរូបរាងជាក្បាលសេះដុះស្នែងដ៏ចម្លែក ម្យ៉ាងទៀត វាត្រូវបានផលិតឡើងដោយ ស៊ីលីកុន ដែលជួយការពារមិនឱ្យមានការខូចខាត ពេលប៉ះទង្គិច។

/

ម៉ូដែលសម្បកការពារនេះមានរូបរាងជាដបទឹកដោះគោកូនក្មេង ដោយរាងរបស់វា​មានពណ៌ថ្លាមើលឃើញខាងក្នុង ចំណែក កដប មានពណ៌បៃតង និងមានក្បាលដោះដូចដបទឹកដោះគោកូនក្មេងពិតៗ។

/

អ្នកដែលស្នេហាខ្សែភាពយន្ដ “មនុស្សប្រចៀវ” ប្រាកដជាចូលចិត្តសម្បកការពារនេះ។ សម្បកការពារនេះ បំពាក់ទៅដោយម៉ាស៊ីនបញ្ចាំងស្លាយ LED នៅខាងក្រោយ ដើម្បីបញ្ចាំងឡូហ្គូ Batman ទៅលើជញ្ជាំង។

/

ភ្លៅមាន់បំពង គឺជាចំណីដែលមនុស្សជាច្រើនចូលចិត្ត ដូច្នេះ ក្រុមអ្នកផលិតក៏ចាប់យកចំណុចនេះ ដើម្បីទាញយកផលប្រយោជន៍ ហើយស្រោមការពារដែលមានរូបរាងជាភ្លៅមាន់បំពង ក៏ត្រូវបានគេបង្កើតឡើង។

/

ទន្ទឹមនឹងមុខងារការពារ សម្បកការពារមួយនេះ ក៏ជួយដល់ការកែកំសាន្ដរបស់អ្នក។ សម្បកការពារ Roadster នេះ ត្រូវបានធ្វើឡើងអំពីជ័ររឹង ហើយថ្នាំលាបខាងក្រៅក៏ “ស៊ីន” ផងដែរ ដោយវាមានព័ណ៌ ស ទឹកក្រូច ប្រផេះ និងលឿង។

/

បើសិនយើងចេះតែកាន់ iPhone ដើម្បីមើលភាពយន្ដ នោះវាប្រាកដណាស់ថា នឹងនាំឱ្យអ្នកចុកដៃ ដូច្នេះ អ្នកផលិតបានបង្កើតសម្បកការពារដែលអ្នកអាចប្រើធ្មេញជំនួសដៃ។

/

ពេលមើលភ្លាម អ្នកប្រាកដជានឹកស្មានថា វាជាបង្កងពិតៗ។ ប៉ុន្តែ សម្បកការពារនេះ ក្ដោបយកខ្នងទូរស័ព្ទទាំងមូល ហើយអ្នកក៏មិនអាចយកវាមកដាក់ក្នុងហោប៉ាវបានដែរ។

/

មិនចាំបាច់និយាយច្រើនទេ ព្រោះសម្បកការពារដែលមា​នរូបរាងជាដបស្រា vodka នេះ នឹងធ្វើឱ្យអ្នកមិនហ៊ានដាក់វាចោលនៅកន្លែងណាមួយ ដោយសារតែ “ខ្លាចវាបែក”។

/

ចំណែកនេះ គឺជាសម្បកការពារដែលមានពណ៌ដូចទៅនឹងដុំប៊េតុងពិតៗ។ នេះគឺជាស្នាដៃរបស់ក្រុមហ៊ុន Posh Projects មកពីកូរ៉េខាងត្បូង៕

ប្រែសម្រួល ៖ បុត្រា