ព័ត៌មានអន្តរជាតិ ៖ បើតាមទិន្នន័យដំបូង បានគូសបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងស្រាល ក៏ដូចជារាប់សិបនាក់ផ្សេងទៀត បានបាត់ខ្លួន អំឡុងពេលនៃការកើតមានឡើងនូវសោកនាដកម្មផ្ទុះឆេះមន្ទីរពេទ្យរោគចិត្តមួយកន្លែង នៅក្នុងប្រទេសរ៉ុស្ស៊ី នេះបើយោងតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មាន ស្កាយ ។

លើសពីនេះ​ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីផ្ទុះឆេះ មន្ទីរពេទ្យរោគចិត្ត Luka ខាងលើនេះ បានកើតឡើងកាលពីវេលាព្រឹមព្រលឹម  ថ្ងៃសុក្រ  ព្រឹកមិញនេះ ។  យ៉ាងណាមិញ​បើតាមការអោយដឹងពីលោក    Oleg  Voronov  ជាមន្រ្តីផ្លូវការបានអះអាងអោយដឹងថា  អំឡុងពេលនៃការកើតមានឡើងនូវសោកនាដកម្មមួយនេះ   មានមនុស្សដល់ទៅ  ៦០ នាក់នៅក្នុងមន្ទីរពេទ្យមួយនេះ ដែលនៅក្នុងនោះភាគច្រើនគឺជាអ្នកជម្ងឺ។

width=450

គាត់បានគូសបញ្ជាក់អោយដឹងថា  មូលហេតុដែលនាំអោយមានការបាត់ខ្លួននេះ ក៏ព្រោះតែក្រុមមនុស្សដែលជាអ្នកជម្ងឺរោគចិត្តទាំងនោះ  បាននាំគ្នារត់ចេញ  ក៏ដូចជាធ្វើការភៀសខ្លួនចេញពីមន្ទីរពេទ្យមួយនេះ ដែលមានទីតាំងនៅក្នុងភូមិ Luka តំបន់ Novgorod ប្រទេសរ៉ុស្ស៊ី

អ្នកតាមដានស៊ើបអង្កេតរាយការណ៍អោយដឹងថា   ករណីផ្ទុះឆេះមន្ទីរពេទ្យមួយនេះ   ទំនងមកពីការលេងភ្លើង    នៅលើគ្រែរបស់អ្នកជម្ងឺទាំងនោះ  តែទោះជាយ៉ាងណា  ការតាមដានស៊ើបអង្កេតនៅតែបន្តមាននៅឡើយ។

គួររំឭកផងដែរ ករណីផ្ទុះឆេះមន្ទីរពេទ្យរោគចិត្តខាងលើនេះ គឺជាករណីទី២ ហើយ បន្ទាប់ពីករណីទី ១ បានផ្ទុះឆេះមន្ទីរពេទ្យមួយកន្លែង  នៅឯក្រៅក្រុង  Moscow  ដោយនៅក្នុងនោះបានឆក់យកជីវិតមនុស្សដល់ទៅ ៣៨ នាក់៕

* ព័ត៌អន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ខណៈនេះ កំពុងផ្ទុះអាវុធ នៅឯស្ថានកុងស៊ុល សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វហ្គានីស្ថាន - ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច- បន្លំធ្វើជាមានផ្ទៃពោះក្លែងក្លាយ ដោយលាក់ កូកាអ៊ិន ដល់ទៅ ២ គ.ក ចុងក្រោយ ដេកគុកបានសម្រេច

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ