រូបភាពអាក្រាតរបស់បុរសវិកលចរិតម្នាក់នៅទីក្រុង Chongqing ប្រទេសចិន ត្រូវម្តាយខ្លួន
ចងច្រវាក់នៅកៀនផ្ទះ បានធ្វើឲ្យសាធារណជននៅប្រទេសនេះត្រូវជ្រួលជ្រើម។

ក្នុងរយៈពេលជាង២៣ឆ្នាំកន្លងទៅ លោកស្រី Xiao Anrong អាយុ៧៦ឆ្នាំ បានចងកូនប្រុស
របស់ខ្លួន ឈ្មោះ Tang Zuhua អាយុ៤០ឆ្នាំ ពីព្រោះ នោះគឺជាវិធីល្អបំផុតដើម្បីមិនឲ្យគាត់
បង្កើតជំលោះ និងបោះបង់ចោល ។ លោកស្រី Xiao ខ្លាចថា នៅថ្ងៃណាមួយ នៅពេលគាត់
ស្លាប់ទៅហើយ គ្មានអ្នកណាចិញ្ចឹមកូនបុ្រសរបស់គាត់ទៀត។ ដូច្នេះ លោកស្រីកំពុងរង់ចាំ
ការជួយឧបត្ថម្ភពីសំណាក់សប្បុរសជន ដែលអាចទទួលចិញ្ចឹម Tang។
តាំងពីពេលកូនពីរនាក់របស់លោកស្រីបោះបង់ចោល អ្នកម្តាយរូបនេះត្រូវធ្វើការងារទាំងអស់
ដូចជាកាត់សក់ មុជទឹក បញ្ជោកបាយឲ្យTang ។ល។ គេរស់នៅដោយផ្អែកទៅលើប្រាក់
សោធន ២៦ដុល្លាក្នុងមួយខែ។ លោកស្រី Xiao និយាយថា៖ ខ្ញុំសង្ឃឹមថានឹងមានអ្នកណា
អាចជួយពួកខ្ញុំបាន។ ខ្ញុំខ្វល់ចិត្តណាស់ចំពោះអនាគត់របស់កូនប្រុសដែលគួរឲ្យអាណិត
របស់ខ្ញុំនេះ នៅពេលខ្ញុំស្លាប់ទៅហើយ។

លោក Xiao ត្រូវបង្ខំចិត្ត ទុកកូនអាក្រាត ហើយចងនៅកន្លែងមួយនោះ ពីព្រោះថា Tang នឹង
ហែកខោអាវចោលទាំងអស់ក្រោយពីបានម្តាយស្លៀកពាក់ឲ្យ។ បន្ទាប់ពីត្រូវចងនោះ Tang
មិនអាចដើរធម្មតាទៀតទេ។ ពេលយប់ គាត់គេងនៅលើដីតែម្តង។ តាមប្រភពព័ត៌មានរបស់
Herald Media បានឲ្យដឹងថា លោកស្រី Xiao មានកូន៣នាក់។ កូន២នាក់ គឺកូនប្រុសម្នាក់និង
កូនស្រីម្នាក់ ធំឡើងធម្មតា ប៉ុន្តែមាន Tang តែមួយ ដែលកើតជំងឺអញ្ចឹង។ ចាប់ពីពេលបាន
អាយុ១៧ឆ្នាំ គាត់ក្រទីក្រទា ហើយវាយឥវ៉ាន់កំទេចចោលទាំងអស់។
ប្រភព៖ xinhua, ngoisao
ដោយ៖ ណាវី