/

ព័ត៌មានអន្តរជាតិ ៖ ប៉ម Eiffel Tower សេចក្តីរាយការណ៍ បញ្ជាក់  អោយដឹងថា បានបិទការដំណើរ ការរបស់ខ្លួន រយៈពេល ៦ ម៉ោង​ពេញ បន្ទាប់ពីក្រុមការងារ​ ប្រមូល   ផ្តុំគ្នា ធ្វើការតវ៉ា ប្រឆាំងទៅនឹង ការកើនឡើង ក្រុមអន្ធពាល លូកហោប៉ៅ ។

/

ក្រុមការងារ បញ្ជាក់អោយដឹងថា ក្រុមជនអន្ធពាល មានការកើនឡើង  គួរអោយកត់សម្គាល់ ខណៈ មានជាការគម្រាមគំហែងដល់ពួកគេ ចំពោះការវាយ  ប្រហារ  រំលោភ  បំពានផ្លូវភេទ ជាដើម​នោះ ។ ក្រុមហ៊ុនទទួលបន្ទុកជាចម្បង ទៅលើ សម្បទា    ទេសចរណ៍ ដ៏កំពូលនៃតួប៉ម Eiffel Tower អោយ ដឹងថា យើងខ្ញុំសូមធ្វើការថ្លែងអំណរគុណ ដល់បណ្តាភ្ញៀវទេសចរ ទាំងអស់ ចំពោះការអាធ្រាស្រ័យ លើកនេះ ខណៈ ក្រុមហ៊ុនយើងខ្ញុំពិតជាមានភាពសោកស្តាយជាខ្លាំង   នៅពេលដែល ភ្ញៀវទេសចរ ទាំងអស់ ក្លាយជាជនរងគ្រោះ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ជារៀងរាល់ឆ្នាំភ្ញៀវទេសចរមក​ មកកំសាន្ត តួប៉ម Eiffel Tower កណ្តាលទីក្រុង ប៉ារីស ប្រទេស បារាំងនោះ   មាន ដល់ទៅ ៧ លាន នាក់ ។ ពាក់ព័ន្ធនឹងករណី បិទទ្វារ ជាបណ្តោះ អាសន្នលើកនេះ នារសៀល   ថ្ងៃសុក្រ ម្សិលមិញ ប្រ ភពបញ្ជាក់អោយដឹងថា តួប៉ម Eiffel Tower បើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ ហើយ ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី