ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាល ប៉ុស្តិ៍បឹងទំពុន ឃាត់ ខ្លួនពីបទ ប៉ុនប៉ងលួច (កាច់ក) ម៉ូតូមិនបានសម្រេច កាលវេលា ម៉ោង ១២និង ១៤នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្រ្តីឈ្មោះ ស៊ូ ផល្លី ដែលជា ម្ចាស់ម៉ូតូ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លូនបានជិះម៉ូតូម៉ាក ស្តេប ពណ៌ស មកចត នៅមុខផ្ទះ ហើយដើរ ចូលក្នុងផ្ទះ និងកំពុង រៀបចំ ហូបបាយ ស្រាប់តែ ក្រឡេក មកក្រៅ ក៏ឃើញជនសង្ស័យ អង្គុយ លើម៉ូតូ ដោយដៃមាន កាន់សោ ព្រមទាំងធ្វើសកម្ម ភាព កាច់ក ម៉ូតូ បណ្តើរផង ដែរ ភ្លាមៗនោះ ក៏នាំគ្នាស្រែក ផ្អើលឆោឡោរ ឡើងតែម្តង ស្របពេលនោះកម្លាំងនគរបាល បឹងទំពុន កំពុងល្បាតជិត ចំណុចកើត ហេតុក៏បានធ្វើការ ឃាត់ខ្លួនភ្លាមៗ បញ្ជូនមកកាន់ប៉ុស្តិ៍ រដ្ឋបាល បឹងទំពុន ដើម្បីសាកសួរ។

លោក ឡូ ភារម្យ នាយនគរបាល ប៉ុស្ដិ៍រដ្ឋបាល បឹងទំពុន បានឱ្យដឹងថា ជនសង្ស័យ ដែល ឃាត់ខ្លួនបាន ម្នាក់នេះ ឈ្មោះ ប៉ាន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ខេត្តស្វាយរៀង និងមាន ស្រុកកំណើត នៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពុងត្រាច ខេត្តកំពត ។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនសង្ស័យជា មុខសញ្ញាចាស់ ធ្លាប់ធ្វើ សកម្មភាពលួចកម៉ូតូ នៅក្នុង ភូមិសាស្រ្ត ខណ្ឌយ៉ាង សកម្មកន្លងមក។

យោងទៅតាម ចម្លើយសារភាព និងពាក្យ បណ្តឹងរបស់ ជនរងគ្រោះ ជនសង្ស័យ រួមទាំង វត្ថុតាង ក្នុងនោះ មានទាំងសក់ក្លែង ក្លាយមួយ និងសោមួយចំនួន ត្រូវបានសមត្ថកិច្ច នគរបាល សង្កាត់បឹងទំពុន កសាងសំណុំរឿងរួចបញ្ជូន ខ្លួនទៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត៕

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល