នៅថ្ងៃម្សិលមិញនេះ ពួកប្រឆាំង បានបាញ់ប្រហារគ្នាតបត ជាមួយនឹង កងកម្លាំងដែល
ស្មោះស្ម័គ្រជាមួយនឹងលោក កាដាហ្វី ដែលកំពុងត្រូវគេតាមចាប់ និង រង្វាន់ប្រមាណ ១.៣ លានដុល្លាអាមេរិកនឹងត្រូវផ្ដល់ឲ្យ ចំពោះអ្នកដែលចាប់ខ្លួនលោក កាដាហ្វី បាន។

បន្ទាប់ពីការប្រហារគ្នា ពួកប្រឆាំងបានរកឃើញច្រកគេចខ្លួនសម្ងាត់យ៉ាងធំនៅពី
ក្រោមអគារមួយ ដែលមានបំពាក់ដោយម៉ាស៊ីនត្រជាក់។ អាហារ គ្រែដេក និង ឩបករណ៍
ជាច្រើនទៀតត្រូវបានរកឃើញផងដែរ។ ច្រកនេះត្រូវបានគេជឿជាក់ថា លោកកាដាហ្វី ក្រុម
គ្រួសារ និង បក្សពួក បានលាក់ខ្លួន ក្នុងពេលតបត ជាមួយនឹង ពួកប្រឆាំង អស់ពេលជា
ច្រើនខែមកហើយនេះ។

ការរុករកនានា ក្នុងច្រកគេចខ្លួននេះ កំពុងនឹងត្រូវធ្វើឡើង។ ទន្ទឹមនឹង នេះ ការខ្លាច រអា
ក៍មានផងដែរ ដូចជា ការភ័យខ្លាចពីការជាប់អន្ទាក់ នឹង ការវង្វេងជាដើម។
អ្នកវិភាគនានា បាននិយាយថា ច្រកនេះ អាចជួយលោក កាដាហ្វី ទៅកាន់កន្លែង ដែលមាន
សុវត្តិភាព ជិតៗ ទីក្រុង ទ្រីប៉ូលីឬ ក៍ អាចធ្លាយដល់សមុទ្រ ដើម្បីឲ្យលោកកាដាហ្វី
គេចខ្លួនទៅទីឆ្ងាយ។

ផ្លូវចូលទៅកាន់ច្រកសម្ងាត់


ទាហានរបស់ពួកប្រឆាំង នៅមាត់ជ្រកចូលនៃច្រកសម្ងាត់

ច្រកសម្ងាត់ មានផ្លូវចូលទៅជ្រៅ ដែលគេជឿថា អាចនាំឲ្យវង្វេង និង ជាប់អន្ទាក់។ ការរុករកមិនទាន់ត្រូវបានធ្វើពេញលេញទេ។

បន្ទប់ដែលគេរកឃើញមានមានបំពាក់ដោយទូរស័ព្ទសម្រាប់ទាក់ទង់គ្នាជាច្រើន




គ្រែដេកត្រូវបានរកឃើញ តែមនុស្សនានាបានគេចខ្លួនអស់

កងទ័ពរបស់ពួកប្រឆាំងបានសាកនូវរបាំងមុខការពារឩស្ម័នដែលត្រូវបានរកឃើញ
ក្នុងច្រកសម្ងាត់


គួររំលឹកផងដែរ ថា​នេះមិនមែនជាច្រកសម្ងាត់ទី១ របស់លោក កាដាហ្វីទេ។ កាលពីខែ
កុម្ភៈ កន្លងទៅ គេបានរកឃើញច្រកសម្ងាត់ របស់លោក កាដាហ្វី មួយរូចទៅហើយ។
ច្រកនោះត្រូវបានបំពាក់ដោយ ឩបករណ៍ទំនើបៗ និង ត្រូវបានគេជឿជាក់ថា លោក
កាដាហ្វីបានជួលក្រុមហ៊ុនល្បីៗ នៅអ៊ឺរ៉ុបមកសាងសង់ឲ្យ ដូចជាក្រុមហ៊ុន LUWA ដែល
មានទីតាំងធំនៅប្រទេសស្វីស។

នៅក្នុងវីដេអូនេះបានបង្ហាញឲ្យឃើញ ថា ច្រកគេចខ្លួនសម្ងាត់នេះត្រូវបាន គេត្រួតពិនិត្យ
យ៉ាងទៀងទាត់ និង ហ្មត់ចត់បំផុតពីអ្នកជំនាញ។ ថ្ងៃខែនៃការត្រួតពិនិត្យត្រូវបានបិទ
បង្ហាញ។
http://www.youtube.com/watch?v=7L1hWPGVcB0
(mailonlne/youtube)
ដោយៈសំអាត