ប្រសិនទិញយន្ដហោះគ្មានអ្នកបើកបររបស់ក្រុមហ៊ុនការពារជាតិ Northrop Grumman នោះ កងទ័ពជើងទឹកអាមេរិកអាចផ្លាស់ប្ដូរស្ទើរតែទាំងស្រុងនូវការ ត្រួតពិនិត្យ មហាសមុទ្រនានាក្នុងពិភពលោក។

/

Northrop Grumman ធ្វើការពិសោធ និងច្នៃយន្ដហោះ MQ-C4 Triton ហើយបច្ចុប្បន្ន បានត្រៀមខ្លួនដើម្បីហោះហើរសាកល្បង។

ជាមួយនឹងសមត្ថភាពស្កែន ៣៦០អង្សា និងស្គាល់ប្រភេទនាវាដោយស្វ័យប្រវត្ត យន្ដហោះ MQ-C4 ត្រូវបានគេមើលឃើញថា ជាមុខងារស្នូលសម្រាប់ការត្រួតពិនិត្យសមុទ្រ ចាប់តាំងពីឆ្នាំ២០១៥ របស់កងទ័ពជើងទឹកអាមេរិក។

MQ-C4 ​អាចហោះហើរក្នុងរយៈពេលច្រើនជាងមួយថ្ងៃ នៅកំពស់ខ្ពស់ជាងយន្ដហោះពាណិជ្ជកម្មដោយសារវាអាចហោះហើរទៅកាន់កំពស់ ១៨គីឡូម៉ែត្រ។

/

ទំព័រ Popular Mechanics​ បានរាយការណ៍ថា យន្ដហោះ MQ-C4 ​អាចហោះហោះឡើងត្រង់ទៅលើ ដូច្នេះវានឹងមានការលំបាកនោះទេ នៅពេលវាហោះត្រង់ចុះក្រោម ដើម្បីថតរូបនាវានានា។

ក្រៅពីការប្រើប្រាស់សម្រាប់ស៊ើបការណ៍ យន្ដហោះ MQ-C4 ក៏អាចត្រូវបានគេប្រើដើម្បីតាមដានចោរសុទ្រ ក្រុមរត់ពន្ធមនុស្ស ការបំពានបំរាមនេសាទ និងឧក្រិដកម្មមានអង្គការចាត់តាំង។

ដូច្នេះ អាមេរិកអាចនឹងប្រើប្រាស់យន្ដហោះប្រភេទនេះ ដើម្បី គ្រប់គ្រង មហាសមុទ្រក្នុងពិភពលោក តាមបំណងរបស់ខ្លួន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing