(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន កំពុងធ្វើការស្រាវជ្រាវ រកព័ត៌មានបន្ថែម បន្ទាប់ ពីមានរបាយការណ៍មួយ បង្ហាញថាអ្នកកាសែត ជនជាតិជប៉ុនម្នាក់ ត្រូវបានគេចាប់ខ្លួន  ធ្វើជាចំណាប់ខ្មាំង និង គំរាមសម្លាប់ នេះបើយោងតាមការលើកឡើង របស់ លោក Yoshihide Suga មន្រ្តីជាន់ខ្ពស់ជប៉ុន ដកស្រង់ដោយ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

/

សារព័ត៌មាន គ្មាន ព្រំដែន  ដែលមានមូលដ្ឋានប្រចាំទីក្រុងប៉ារីស បានរាយការណ៍នៅក្នុង សប្តាហ៍ នេះ ថា  ពួកគេ ទទួល  បាន ព័ត៌មាន ថា ក្រុមប្រដាប់អាវុធមួយក្រុម  បានចាប់ខ្លួនលោក Yasuda Jumpei ដែលជាអ្នកសារព័ត៌មានជនជាតិជប៉ុន   ព្រមទាំងចាប់ផ្តើមរាប់ថយក្រោយ ដោយ ទាមទារ ប្រាក់ ដើម្បីរំដោះជនរងគ្រោះ បើមិនដូចច្នោះទេ ពួកគេនឹងសម្លាប់  ជនរងគ្រោះ ឬលក់បន្ត​ទៅក្រុម សកម្មជនផ្សេងទៀតជាមិនខាន។

សូមជម្រាបថា លោក Yasuda ត្រូវបានគេចាប់ជំរិតតាំងពីខែកក្កដា ឆ្នាំ២០១៥កន្លងទៅ៕

/

/

ប្រភព ៖ រ៉យទ័រ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី