យានយន្ដ៖ ប្រាកដជាមានការប្លែកភ្នែកជាមិនខានឡើយ ក្រោយពីបាន ប្រទះឃើញម៉ូដែល ថ្មី រាងតួច​ច្រឡឹង របស់ក្រុមហ៊ុន KTM ជាមួយ​ម៉ូដែល KTM 50 SX MINI ស៊េរីឆ្នាំ 2016 ។ 

ក្រុមហ៊ុនម៉ូតូ KTM បាន ទម្លាក់ស្នាដៃផលិតផលជាមួយនឹងរូបរាង ម៉ូដែលតូចច្រឡឹង គាប់គន់ សាកសម​នឹង​គំនិតច្នៃប្រឌិត ទំនើប ប្រភេទស្ដង់ដា ម៉ូដែលស៊េរីម៉ួតូធំ ដែលការបំពាក់ ប្រព័ន្ធគ្រប់គ្រង និង បញ្ជា​គឺទាន់សម័យមិនចាញ់នោះទេ។ គួបផ្សំនឹងការច្នៃម៉ូត យ៉ាងល្អស្រស់បែបនេះ KTM 50 SX MINI ស៊េរីឆ្នាំ 2016 បានភ្ជាប់មកដោយ សមត្ថភាពជើងក្រោម កាន់តែរឹងមាំ ជាពិសេសការច្នៃរូបរាង ជាលក្ខណៈ ហ្វ្រាំង​ប្រេង មុខក្រោយ ដែលខុសប្លែកពី ម៉ូដែល ក្រុមហ៊ុន Honda នូវម៉ូដែល CRF50F ប្រើហ្វ្រាំងស្បែកខាង​ក្រោយ។ 

សម្រាប់សមាសភាពវិញ ម៉ូដែល KTM 50 SX MINI ស៊េរីឆ្នាំ 2016 ប្រើកម្លាំងម៉ាស៊ីន ៥០ សេសេ និងមាន​តម្លៃដល់ទៅ ៣៧០០ ដុល្លារ មានប័ណ្ណធានា ១ឆ្នាំ។ 

/

/

/

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed