ព័ត៌មានបច្ចេកវិទ្យា ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក domneng ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ហ្វេសប៊ុក បានបង្ហាញនូវសមិទ្ធិផលថ្មីរបស់ខ្លួន នោះគឹ Graph Search ។
ប្រភពដដែលបន្ថែមថា ថ្ងៃនេះ ស្ថាបនិកហ្វេសប៊ុក លោកMark Zuckerberg បាននិយាយថាសមិទ្ធិផលថ្មីរបស់ខ្លួនដែលកំពុងបង្កើតមានឈ្មោះថា Graph Searchហើយគាត់ក៏បាននិយាយផងដែរថា Graph Search ជាសរសេរមួយនៅក្នុងចំណោមសរសេរទាំងបីរបស់ក្រុមហ៊ុន ដែលពីរទៀតគឺ News Feed និង Timeline ។

គួរបញ្ជាក់ផងដែរថា យោងតាមសម្តីលោកZuckerberg ពីសារព័ត៌មាន Engadget បាននិយាយថា Graph Search គឺមិនដូចជា Search Engine របស់ Google ឬ BIng របស់ Microsoft ឡើយក៏ប៉ុន្តែ Engine នឹងធ្វើការ Search នូវរាល់ព័ត៌មានរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់។
គួររំឭកថា Graph Search គឺអាចប្រើបា្រស់បានជាមួយនឹងសំនួរជាក់លាក់ ដោយលោក Zuckerbergនិយាយថា ៖ លោកអ្នកអាចចោទជាសំនួរថា Who are my friends in San Fran-cisco? នោះវានឹងផ្តល់ចម្លើយភ្លាម៕
ដោយ ៖ រិទ្ធីប្រភព ៖ domneng