តារាបរទេស ៖  ក្រោយពីភ្នាក់ងារសារព័ត៌មានបានតាមប្រមាញ់បណ្តារូបភាពមួយចំនួនទាក់ទិន​នឹងនាង  Cecilia Cheung  រូមទាំងអតីតស្វាមីគឺលោក Nicholas Tse ស្របពេលសម្រាកលំហែរជាមួយនឹងកូនប្រុសរបស់ខ្លួន ក៏មានមតិសង្ស័យបានលើកឡើងថា  តើទំនាក់ទំនងពួកគេនឹងត្រូវរូវគ្នាវិញឬយ៉ាងណា?

width=491

គួរបញ្ជាក់ផងដែរថា​    ពាក្យចចាមអារាមមួយនេះ  ត្រូវបានលេចឭឡើង  បន្ទាប់ពីនាង   Cecilia Cheung  បានចំណាយពេលចុងសប្ហាហ៍ ក្នុងការសម្រាកលំហែរជាមួយនឹងអតីតស្វាមីរបស់នាងដោយសារតែនាងបាននាំកូនប្រុសវ័យប្រាំឆ្នាំ  (Lucas)    មកសម្រាកលំហែរចុងសប្តាហ៍ជាមួយនឹងឪពុករូបនេះ។

លើសពីនេះទៅទៀត  របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា​  ពួកគេបានរៀបការនឹងគ្នា  តាំងពី ៥ ឆ្នាំមុនមកម្ល៉េះ  ដែលក្រោយមកទំនាក់ទំនងស្នេហាមួយនេះ ក៏ត្រូវបានប្រេះឆាក្នុងអំឡុងឆ្នាំទៅ ខែកញ្ញា ដែលពួកគេបានឈានទៅដល់ការលែងលះ។

width=492

តែដោយឡែក បន្ទាប់ពីលេចឭពាក្យចចាមអារាមមួយនេះ នាង  Cecilia Cheung  ក៏បានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយបានសារភាពថា នាងមិនត្រូវគ្នាជាមួយនឹងអតីតស្វាមីរបស់នាង ដូចទៅនឹងពាក្យចចាមអារាមនោះទេ៕

ដោយ ៖ ពិសីប្រភព ៖ Diva