ថ្មីៗនេះ ក្រុមហ៊ុន Boeing ទើបតែបានឧទ្ទេសនាមអាវុធឡាហ្សែរ ប្រឆាំងយន្តហោះគ្មានមនុស្សបើកមួយប្រភេត មានឈ្មោះថា Compact Laser Weapons System។

/

ក្បាលឡាហ្សែរដែលអាចបាញ់ចំគោលដៅ ដោយប្រើពេលតែ ១៥វិនាទី

អាវុធនេះ អាចបាញ់កំទេចយន្តហោះគ្មានមនុស្សបើក នៅលើអាកាស ដោយការតម្រង់ភ្លើងឡាហ្សែរ ទៅកាន់គោលដៅប្រកបដោយភាពត្រឹមត្រូវបំផុត។ គេត្រូវការ ១៥នាទីដើម្បីបញ្ចេញអាវុធនេះ ហើយគេចំណាយពេលតែ ១៥វិនាទីប៉ុណ្ណោះ ដើម្បីកំទេចយន្តហោះគ្មានមនុស្សបើកមួយគ្រឿង។

Compact Laser Weapons System មាន៣ចំណែកផ្សេងៗគ្នា ៖ ឡែហ្សែរមួយដែលមានកម្លាំង ២គីឡូវ៉ាត ប្រព័ន្ធបន្សុទ្ធកំដៅ និងប្រព័ន្ធបញ្ជាកាំរស្មីឡាហ្សែរ។ អាវុធនេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនដោយយានយន្ត។ បច្ចុប្បន្ន ក្រុមហ៊ុន Boeing កំពុងតែមានបំណងកែលំអអាវុធនេះ ពិសេសគឺការសម្រាលទម្ងន់របស់វា ដើម្បីធ្វើឱ្យការពង្រាយអាវុធ បានងាយស្រួលបំផុត។

/

ការសាកល្បងអាវុធឡាហ្សែររបស់ Boeing

Compact Laser Weapons System ប្រើប្រាស់រ៉ាដា ដើម្បីតាមដានរាល់គោលដៅដែលស្ថិតក្នុងរង្វង់ ៤០គីឡូម៉ែត្រ ហួសពីការមើលឃើញរបស់ភ្នែកមនុស្ស។ នៅពេលអាវុធនេះត្រូវបានដាក់ពង្រាយ អ្នកណាក៏អាចបញ្ជាលើអាវុធនេះបាន ហើយអ្វីដែលអ្នកបញ្ជាអាវុធនេះត្រូវធ្វើ នោះគឺ ចុចគន្លឹះបង្កើតភ្លើងឡាហ្សែរ និងចុចបាញ់។

នៅក្នុងវីដេអូមួយ វិស្វកររបស់ Boeing លោក Isaac Neal ថ្លែងថា កាំរស្មីឡាហ្សែរ ដូចទៅនឹងភ្លើងដែលគេប្រើដើម្បីផ្សាដែក ត្រូវបានភ្ជាប់ទៅលើយន្តហោះ ពីចម្ងាយរាប់រយម៉ែត្រ។

/

អាវុធនេះ អាចបំពាក់នៅលើរថយន្តយោធា

គួររំលឹកថា យោធាអាមេរិក ក៏កំពុងតែអភិវឌ្ឍអាវុធប្រភេទនេះ ប៉ុន្តែវាមានទំហំធំជាង Compact Laser Weapons System។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Mashable/Youtube