លោកគឺជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍បើយោងទៅតាមការ
បង្ហាញអោយដឹងពីទំព័រទស្សនាវដ្ដី Forbes 2011 ជាមួយទ្រព្យសម្បត្តិ ១២,៥ពាន់លាន
ដុល្លាអាមេរិច ។ ឈ្មោះរបស់លោកគឺ Robert Kuok ជាជនជាតិ ម៉ាឡេស៊ី ដើមកំណើត
ជាជនជាតិចិន ។

លោក Robert Kuok កើតនៅឆ្នាំ ១៩២៣ ។ ក្នុងកំឡុងឆ្នាំ ១៩៧០ មហាសេដ្ឋីរូបនេះត្រូវបាន
គេចាត់ទុកគាត់ថាគឺជា ស្តេចផ្លូវទូរគមនាគមន៍ ដោយសារតែគាត់ជាអ្នកធ្វើជំនួញដឹកនាំ
ទំនិញទៅកាន់គ្រប់ទីតំបន់ ក្រោយមកទៀតលោកក៏បានចាប់យកជំនួញផ្សេងៗទៀតរួមមាន
ដូងប្រេង សារធាតុគីមី ជំនួញតាមសមុទ្រ អចលនវត្ថុ...ជាដើម ។ បច្ចុប្បន្នលោកក៏កំពុងតែ
កាន់កាប់សណ្ឋាគារលំដាប់ផ្កាយ ៥ឈ្មោះ Shangri-La និងសណ្ឋាគារផ្សេងៗពាសពេញក្នុង
តំបន់អាស៊ីអាគ្នេយ៍យើងនេះ ហើយក៏ជាម្ចាស់គ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម World
Trade Center នៅក្នុងទីក្រុង ប៉េកាំងប្រទេសចិន ផងដែរ ។

លោក Robert Kuok ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ។
លោកគឺជាអ្នកបង្កើតឡើងនូវ Kuok Group ដែលរួមមាន ក្រុមហ៊ុននៅ ហុងកុង សិង្ហបុរី និង
ម៉ាឡេស៊ី ។

លោកក៏ជាអ្នកដែលបានទិញទំព័រកាសែត South China Morning Post ដែលជាទំព័រដ៏ល្បី
មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្តពីលោក Robert Murdoch នៅឆ្នាំ ១៩៩៣។
កាលពីនៅក្មេងលោក Robert Kuok មានភាពស្វាហាប់ និងមាននិស្ស័យដ៏ស្ទាត់ជំនាញលើ
ផ្នែកមុខជំនួញ ជាមូលហេតុដ៏ចំបងធំមួយដែលធ្វើអោយលោកក្លាយជាមហាសេដ្ឋីបានយ៉ាង
លឿនបំផុត។ លោកគឺជាបុគ្គលម្នាក់ដែលគិតគូរបានយ៉ាងល្អិតល្អន់ និង មានទស្សនៈវិស័យ
វែងឆ្ងាយបំផុត ។ លោកមិនត្រឹមតែធ្វើជំនួញលើវិស័យសណ្ឋាគារប៉ុណ្ណោះទេ តែថែមទាំង
បានវិនិយោគលើវិស័យមួយចំនួនទៀតដូចជា វិស័យផ្សព្វផ្សាយពត៌មាន ជំនួញលើផ្ទៃសមុទ្រ
និងជំនួញតាមផ្លូវអាកាស ។

លោក Robert Kuok ទទួលបានផលប្រយោជន៍ដំធំពីក្រុមហ៊ុន Wilmar ដែលជាក្រុមហ៊ុន
ដូងប្រេងលំដាប់លេខមួយក្នុងពិភពលោក ។

សណ្ឋាគារលំដាប់ផ្កាយប្រាំ Shangri-La ជាកម្មសិទ្ធរបស់លោក Robert Kuok ដែលបច្ចុប្បន្ន
គ្រប់គ្រងដោយកូនប្រុសច្បងរបស់លោក ឈ្មោះ Eward Kuok ។
ជាក់ស្តែងនៅឆ្នាំ ១៩៩៥ លោក Robert Kuok និងលោក Roberto Ongoing បានចំណាយ
ទន់ម្នាក់ ៥០% ដើម្បីទិញក្រុមហ៊ុនហៀបនឹងក្ស័យធុនឈ្មោះ La Flor de la Isabela របស់
ហ្វីលីពីន ដែលជាក្រុមហ៊ុនផលិតបារី ដ៏ធំនិងល្បីឈ្មោះបំផុតមួយក្នុងប្រទេសនេះ ។
ហើយចំពោះកប៉ាល់ដែលមានតំលៃរាប់លានដុល្លាអាមេរិក ដែល Camnews បានធ្វើការចុះ
ផ្សាយនាពេលកន្លងទៅនោះក៏ជាកម្មសិទ្ធរបស់លោកផងដែរ ។ តំលៃរបស់កប៉ាល់មួយនេះ
គឺលើសពីតំលៃនៃកប៉ាល់ Eclipse ដែលជាកម្មសិទ្ធរបស់មហាសេដ្ឋីជាតិ រុស្ស៊ី ឈ្មោះ
Roman Abramovich រាប់សិបដងឯណោះ ។

ទីលានវាយកូនហ្គោល នៅហុងកុង របស់លោក Kuok

ឆ្នាំ ២០០២ លោក Kuok បានចូលនិវត្តន៍ ។ លោកធ្លាប់មានប្រពន្ធពីរនាក់ និងកូន ៨នាក់ ។
បច្ចុប្បន្នកូនៗរបស់លោក ជាអ្នកកាន់ការជំនួសលោក Kuok ។

កប៉ាល់ដ៏ថ្លៃបំផុតរបស់លោក Kuok ៕
(ពី Zing)
រដ្ឋា