សំរាប់ភ្ញៀវទេសចរទាំងឡាយដែលធ្លាប់ជិះរថភ្លើង ប្រហែលជាគិតថាគួរឲ្យធុញទ្រាន់។ ក៏ប៉ុន្តែសូមភ្ញៀវទេសចរទាំងឡាយមកសាកល្បងជិះរថភ្លើងមើលទេសភាពភ្នំថ្ម  អមដោយព្រៃឈើ នៅឯក្រុង Vancouver ប្រទេសកាណាដាទៅវិញមើល លោកអ្នកពិតជាមានអារម្មណ៍ស្រស់ថ្លា ធូស្បើយពីការនើយហត់។width=452

ភ្ញៀវទេសចរអាចជិះរថភ្លើង God Speed ដែលរំលេចខាងក្រៅដោយពណ៌មាស និងខៀវ មានកាប៊ីនចំនួន ២២។ វានឹងដឹកនាំលោកអ្នកពីព្រឹកព្រហាម ឲ្យទស្សនាទេសភាពជួរភ្នំថ្មឈ្មោះRocky Mountaineer ដែលជាទីតាំងឧទ្យានចំណាស់បំផុតនៅក្នុងប្រទេស។

នៅក្នុងរថភ្លើងវិញក៏មានការបំរើដូចជា ស្រា Cocktail នំចំនីទាំងឡាយផងដែរ។ ការទស្សនាមើលទេសភាពតាមរថភ្លើងនៅកាណាដាពិតជាធ្វើឲ្យលោកអ្នកមិនអាចបំភ្លេចបាន៕

ដោយ៖ មិនា

ប្រភព៖ bbc