ព័ត៌មានបច្ចេកវិទ្យា៖ តើលោកអ្នកធា្លប់ព្យាយាមផ្ញើសារទៅCEO ក៏ដូចជា ស្ថាបនិកបណ្តាញទំនាក់ទំនងសង្គមយក្សហ្វេសប៊ុក លោក Mark Zuckerberg ដែរឬទេ? ដូច្នេះ បណ្តាញទំនាក់ទំនងសង្គមួយនេះ ផ្តល់ជាជម្រើសថ្មី ដល់បុគ្គលណាមួយ ដែលមិនអាចទាក់ទងលោក Mark Zuckerberg បាន ពោលគឹ ត្រូវបង់ប្រាក់១០០ ដុល្លារ នេះបើតាមការបញ្ចាក់អះអាងអោយដឹងពីរបាយការណ៍ស្របពេលដែលវាជាយុទ្ធសាស្រ្តមួយថ្មីនៅក្នុងការរកប្រាក់ចំណូលពីបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមមួយនេះ។

ដោយឡែក ទន្ទឹមនឹងការរកប្រាក់ចំណេញបានជាច្រើនពីបណ្តាញទំនាក់ទំនងសង្គមមួយនេះលោកZuckerberg ក៏ធ្លាប់បានបរិច្ចាកប្រាក់ដល់ទៅ១០០ លានដុល្លារ ទៅសាលារដ្ឋ Newark Public Schools ផងដែរ។
គួររំឭកផងដែរថា Facebook នឹងធ្វើសន្និសិទកាសែតមួយ នៅឯទីស្នាក់ការក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងនៅឯ Menlo Park រដ្ឋ California សហរដ្ឋអាមេរិក នេះបើតាមការអោយដឹងពីthe Globe and Mail reports ។ មិនទាន់មានប្រភពច្បាស់ការណ៍ ថាតើ Facebook នឹងធ្វើការប្រកាសទាក់ទិនទៅនឹងបញ្ហាអ្វីមួយនោះទេ ស្របពេលការទស្សន៍ទាយចេះតែបន្តមាន៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ nj