អាហ្រិក៖ នៅពេលដែលគេបង្ហោះរូបភាពនៃវីដូអូ ដែលគេថតបានតាមរយៈទូរស័ទ្ទ ហើយបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត នៃការធ្វើទារុណកម្ម របស់ក្រុមប៉ូលីស ទៅលើបុរសម្នាក់ ដោយបានដាក់ខ្នោះបុរសអ្នកទោសនោះ ហើយអូសតាមក្រោយរថយន្ដ រហូតដល់ស្លាប់នោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងចាត់ទុកការធ្វើទារុណកម្មនេះ គឺមានភាពសាហាវព្រៃផ្សៃខ្លាំងណាស់។

width=455

តាមការអោយដឹងពីលោក Moses Dlamini អ្នកសារពត៌មាន បានអោយដឹងថា បុរសដែលត្រូវប៉ូលីសចាប់ធ្វើបាបរហូតដល់ស្លាប់នោះ គឺមានឈ្មោះ Mido Macia មានវ័យ ២៧ឆ្នាំ ជាអ្នកបើកបរតាក់ស៊ី។ លោក Moses បានបន្ថែមថា អ្វីដែលក្រុមប៉ូលីសចាប់លោក Mido ព្រោះក្រុមប៉ូលីស បានចោទថា លោ​ក Mido គឺជនអន្ដោប្រវេសន៍ខុសច្បាប់មកពី Mozambique ។

width=455

ទោះបីជាយ៉ាងណាក៏ដោយ គេបានស្រង់សម្ដី អ្នកជាប់ទោសម្នាក់ ដែលបានជាប់ក្នុងមន្ទីរឃុំឃាំង ថា តាមពិតលោក Mido មិនបានស្លាប់ដោយសារ ការចងអូសក្រោយរថយន្ដទេ គឺក្រុមប៉ូលីសជាអ្នកវាយគាត់ រហូតដល់ស្លាប់ក្នុងមន្ទីរឃុំឃាំង តែគឺគ្រាន់តែស្លាប់ ចំនួនពីរម៉ោង ក្រោយពីក្រុមប៉ូលីសបានចាប់អូសរូបគាត់ប៉ណ្ណោះ។ នេះជាវីដេអូក្លីប សូមចុចដើម្បី៕

ដោយ៖ វុធីប្រភព៖ dailymail