ព័ត៌មានវីដេអូ៖ កីឡាករជិះទូករអិលលើទឹក (surfer) ជនជាតិអូស្រ្ដាលីម្នាក់ឈ្មោះថា Mick Fanning បានរងការវាយប្រហាបន្លាចពីឆ្លាមសមុទ្រពីរក្បាល ក្នុងកំលុងពេលប្រកួត World Surfing League នៅសមុទ្រ​អាព្រិកខាងត្បូង។ 

ក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏សាហាវមួយនេាះ លោក Mick Fanning គឺស្ទើរតែមិនគួរឲ្យជឿងថា អាចគេចខ្លួនបានដោយសុខសប្បាយនោះទេ ជាក់ស្ដែងតាមការចាប់អារម្មណ៍ដោយក្រលេកមើលឃើញ គឺរូបលោក​ បានកំពុងតែ​ត្រូវ បានវាយប្រហារដោយឆ្លាមទាំងពីរក្បាលនោះ ស្ទើតែគ្មានសង្ឃឹមនឹងថា​មានជីវិតត្រលប់​មកវិញ។ ភ្ញាក់ងារកងសង្គ្រោះ ក៏បានឈានទោដល់កន្លែងកើតហេតុ ក្រោយពីស្ថានភាពបានស្ងប់ស្ងាត់។ 

យោងតាមការអធិប្បាយរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលដែលហេតុការណ៍បានកើតឡើង ខ្ញុំកំពុងតែអង្គុយនៅទីនោះ ហើយខ្ញុំក៏មានអារម្មណ៍ថា ដូចជាមានអ្វីដែលបង្ខាំងនៅខាងក្រោមក្ដាទូករបស់ខ្ញុំ ហើយខ្ញុំពេលនោះ ក៏បានព្យាយាមប្រធាក់ចេញ ដើម្បីរត់គេច ក៏ស្រាប់តែលេចចេញ ឆ្លាមពីរក្បាលនេះមក​តែម្ដង។ 

ថ្វីត្បិតតែ Mick Fanning អាចហែលគេចខ្លួនពីគ្រោះថ្នាក់ពិតមែន ប៉ុន្ដែរូបលោក ក៏មានរបួសបន្ដិចបន្ដូចផងដែរ។ 

ដើម្បីដឹងកាន់តែច្បាស់ ថាវាយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖ 

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប