រញ្ជួយដីកម្លាំង៥,៨រិច្ឆទ័របានចាប់អង្រួនតំបន់ឆ្នេរខាងកើត ចាប់ពីរដ្ឋធានី Washington ដល់
ទីក្រុង New York កាលពីរសៀលថ្ងៃអង្គារ(ម៉ោងនៅអាមេរិក ឬ ព្រឹកថ្ងៃពុធម៉ោងនៅកម្ពុជា)។
អាគារធំៗពាសពេញតំបន់ឆ្នេរខាងកើត រួមមានមន្ទីរបញ្ចកោណនិងសេតវិមាន ត្រូវបាន
ជម្លៀសមនុស្សចេញក្នុងពេលតំបន់រងការរញ្ជួយដី។

តាមរបាយការណ៍របស់មន្ត្រីអាមេរិកបានឲ្យដឹងថា រញ្ជួយកម្លាំង៥,៨រិច្ឆទ័រដែលមានប្រភព
ចេញពីរដ្ឋ Virginia បានធ្វើអោយកក្រើករញ្ជួយដល់ទីក្រុង Toronto ប្រទេសកាណាដា
ទៀតផង។ រញ្ជួយដីនេះត្រូវបានគេគិតថាជារញ្ជួយខ្លាំងបំផុតនៅវីជីនៀចាប់តាំងពីឆ្នាំ
១៨៩៧។

Washington និង New York ពោរពេញទៅដោយមនុស្សភ័យខ្លាចដែលទើបរត់ចេញពី
អាគារ។ គេរាយការណ៍ថាបុគ្គលិកបានរត់ចេញពីអាគារដោយពីដំបូងភ័យខ្លាចថាវាស្ថិត
ក្រោមការវាយប្រហារភេរវកម្ម។
មានការភ័យខ្លាចផងដែរក្រែងមានមហន្តរាយនុយគ្លេអែរដូចកាលពីរញ្ជួយដីនៅជប៉ុន
ពីព្រោះស្នូលរញ្ជួយមិនឆ្ងាយប៉ុន្មានគីឡូម៉ែត្រពីរោងចក្រអគ្គិសនីដើរដោយថាមពល
នុយគ្លេអែរ ប៉ុន្តែ​តាមរបាយការណ៍ថ្មីៗនេះបានឲ្យដឹងថារោងចក្រអគ្គិសនីនៅ New York,
New Jersey, Pennsylvnia និង Maryland មិនរងឥទ្ធិពលអី្វខ្លាំងពេកទេ។
ប្រភព៖ ndt, vnexpress.
ដោយ៖ ណាវី.