ថ្មីៗ ទីក្រុង Dunedin នៅប្រទេស New Zealand បានប្រារព្ធឡើងការប្រកួតកីឡាបាល់អោប
អាក្រាតលើកទី៨។ តាមល័ក្ខខ័ណ្ឌ អ្នកចូលរួមទាំងអស់ត្រូវតែអាក្រាត។ ចំណុចមួយដែល
គួរឲ្យចាប់អារម្មណ៍នោះ គឺការប្រកួតកីឡានេះមានអ្នកចូលរួមទាំងបុរសទាំងស្ត្រីហើយ
​អ្នកទស្សនាត្រូវបានអនុញ្ញាតអោយថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។

ប្រជាជននៅទីនេះ ក៏ដូចជាភ្ញៀវទេសចរជាច្រើន បាននាំពួកក្មេងៗ មកទស្សនា ហើយ
ពិភាក្សាគ្នាអំពីរាងកាយកីឡាករដោយមិនមានការអៀនខ្មាស់អ្វីសោះ។ សូម្បីតែគេចង្អុល
ហើយស្រែកដាស់តឿនកីឡាករណាដែលមាន ពោះធំឬ សុដន់តូច គួររកវិធានការ
កែសម្ផស្សមុនពេលចុះឈ្មោះការប្រកួតនេះទៀតផង។

ចំណែកអាជ្ញាកណ្តាលត្រូវបានស្លៀកពាក់ត្រឹមត្រូវ

មុនពេលចូលប្រកូត កីឡាករទាំងអស់ធ្វើការជំរាបសួរគ្នាដោយមិត្តភាព។ គេក៏មាន
ការអៀនខ្មាស់បន្តិចបន្តួចដែរ នៅពេលចាប់ដៃគ្នាក្នុងសំលៀកបំពាក់ Adam និង Eva។
ប៉ុន្តែប៉ុន្មាននាទីបន្ទាប់មក គេក៏បានបំភ្លេចទៅអារម្មណ៍អៀនប្រៀននេះ ហើយប្រឹងប្រែង
លេងបាល់អស់ពីសមត្ថភាពរបស់ខ្លួន ហើយខំធ្វើយ៉ាងណាដើម្បីមិនឲ្យ ប៉ះពាល់ និង
ត្រូវគេប៉ះពាល់។
រូបភាពមួយចំនួនក្នុងការប្រកួតនេះ៖


ប្រភព៖ 24h, tintuc.
ដោយ៖ មិនា.