ពលករទើបចប់អណ្តតិពីប្រទេសកូរ៉េ ២រូប និងពលករកាន់ប្រភេទវីសាជំនាញកំពុងបំពេញការងារ​នៅប្រទេសកូរ៉េ ២រូបទៀត បានសហការគ្នាបោះទុនសរុបជាទឹកប្រាក់ ៥០ម៉ឺនដុល្លារ ដើម្បីទិញដីនៅតំបន់ជាយក្រុងភ្នំពេញ រួចចាប់ផ្តើម​ពុះ​ជាដីឡូតិ៍តូចៗលក់ជូនមហាជនទូទៅ ហើយ​គោលទន្ទឹមនឹងនេះ​ពួកគាត់គ្រោងនឹង​បង្កើត​ជាហ៊ុនអចលនទ្រព្យឈ្មោះ ក្រុមហ៊ុនភូមិឋានសួស្តី។

/

ស្ថាបនិកក្រុមហ៊ុនភូមិឋានសួស្តី ទាំង ៤រូបនេះ រួមមាន

  • លោកសុខសៀងឌី និង លោកសេង គឹមឡែន ជាពលករកាន់វីសាជំនាញកំពុងធ្វើការនៅ ប្រទេសកូរ៉េ
  • លោក វ៉ាន់ សុខហេង និងលោក កេត វុធដុង ជាអតីតពលករ​ស្របច្បាប់ ធ្លាប់បានបំពេញការងារនៅប្រទេសកូរ៉េ

គោលបំណងក្នុងការបង្កើតក្រុមហ៊ុនភូមិឋានសួស្តី

  • ដោយមានប្រវត្តិតស៊ូ ជាពលករនៅប្រទេសកូរ៉េ និង​ចង់បម្លែងខ្លួនពីពលករទៅជាសហគ្រិន
  • មើលឃើញពីសក្តានុពលវិស័យអចលនទ្រព្យ កំពុងមានសម្ទុះកើនឡើង​ និង​ជាពិសេស​ ការពុះដីឡូតិ៍នៅតំបន់​ជាយក្រុងមានការរីកចំរើនលឿន និង​តម្រូវការខ្ពស់​
  • ចង់បង្ហាញដល់ពលករដែលកំពុងធ្វើការនៅប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀត ឲ្យ​យល់​ដឹង​ពី​របៀប​ទិញដីទុកសម្រាប់ជាតម្រូវការផ្ទាល់​ខ្លួន​ទៅ​ថ្ងៃ​អនាគត ឬលក់​ដូរ​យក​ចំណេញដោយមានសុវត្ថិភាព
  • ការទិញដីទុក គឺជាវិធីសន្សំលុយតិចតួច​តែ​ទទួល​បាន​ភាគលាភ​ធំយ៉ាងពិត​ប្រាកដ និង​ជាវិធីជៀសវាង​យកប្រាក់​ដែលខ្លួន​មាន​​ទៅប្រកប​មុខ​របរផ្សេងទៀតដែលខ្លួនពុំទាន់មានបទពិសោធន៍ និងមាន​ការ​ប្រកួត​ប្រជែងច្រើន​រហូតឈាន​ទៅ​ធ្វើឲ្យយើង​ខាត​បង់ថវិកា​នោះ​​នៅ​ថ្ងៃណាមួយ​ ​
/

ចក្ខុវិស័យ

-​ ក្រៅពីការទិញ-លក់ដីនេះ នៅពេលអនាគតក្រុមហ៊ុនភូមិឋានសួស្តី នឹងផ្តោតទៅលើការសាងសង់លំនៅឋា​ន បុរី ខុនដូ សម្រាប់​ឆ្លើយតបទៅ​និង​សេចក្តីត្រូវការ​របស់អតិថិជន - ជំហានបន្ទាប់ ក្រុមហ៊ុនភូមិឋានសួស្តី ក៏ចង់នាំយកផលិតផល​កសិកម្ម​ក្នុងស្រុក​របស់កម្ពុជា​ទៅលក់នៅប្រទេសកូរ៉េ និង​ប្រទេសផ្សេងៗ​ផងដែរ។

បេសកកម្ម

-​ ក្រុមហ៊ុនភូមិឋានសួស្តី ស្វែងរកទីតាំងដីល្អៗដែលមានសក្តានុពល ហើយផ្តល់ទំនុកចិត្តដល់អតិថិជន

- ចែក​រំលែកបទពិសោធន៍​ និងការសន្សំប្រាក់ក្នុងនាមពលករឆ្លងដែន

- ពួកយើងបង្កើត​ជាក្រុមហ៊ុនថ្មីនេះឡើង ដើម្បី​ជាកន្លែង​បងប្អូនពលករ​យើងងាយស្រួល​ក្នុងការ​​ចូលរួម​ដាក់ទុន​វិនិយោគតិចៗ​(ដូច​ជាការសន្សំប្រាក់ផ្ទាល់ខ្លួន) ប៉ុន្តែវានឹង​ទទួលបានប្រាក់ចំណេញច្រើន

- ក្រុមហ៊ុនរបស់យើងមិនផ្តោតតែលើពលករនៅកូរ៉េប៉ុណ្ណោះទេ គឺយើងផ្តោតទៅលើបណ្តាប្រទេស ផ្សេងៗទៀត រួមទាំងបងប្អូនកម្មកររោងចក្រ និងបងប្អូនខ្មែរយើងដែលមានប្រាក់បៀរវត្សន៍ប្រចាំខែចាប់ពី ១០០ដុល្លារឡើងក៏អាចមានឱកាសទិញដីក្នុងគម្រោងបានដែរ។ ហើយពួកគេក៏អាចវិនិយោគ និងទិញដីទុកលក់ចំនេញ ចំពោះបងប្អូនដែលមានបទពិសោធយល់ដឹងក្តី និងមិនមានបទពិសោធក្តីអាចមានឱកាសរៀនសូត្រពីវិស័យនេះបានផងដែរ

- ផ្តល់​ជា​ទីតាំង ឬភូមិស្ថាន​មាន​ទីតាំង​នៅក្បែរ​ៗ​ទីក្រុង​ដោយ​ស្របច្បាប់​ សម្រាប់​បងប្អូន​ពលករ​របស់​យើង​ដែល​ពួក​គាត់​ត្រឡប់​ពី​បំពេញ​ការងារ​នៅ​ឯ​បរទេស​ទាំងនោះ មាន​ដីធ្លីសម្រាប់សាងសង់​លំនៅ​ឋាន​​តាម​បំណង​ប្រាថ្នា​របស់ពួកគាត់​ ។

/

ប្រវត្តិក្រុមហ៊ុ និងម្ចាស់ភាគហ៊ុន

-​ ស្ថាបនិកទាំង ៤រូបនេះ មានវ័យខុសគ្នា មាន​ភូមិ​កំណើត​ផ្សេងៗ​គ្នា កម្រិត​វប្បធម៌​ខុសគ្នា ការងារ ផ្សេងគ្នា ប៉ុន្តែពួក​គាត់​មានឈាមជ័រជាខ្មែរតែមួយ និងមាន​គោលបំណងដូចគ្នា គឺចង់មានក្រុម​គ្រួសារ​រស់ដោយសុខសាន្ត​ក្រោម​​ដំបូល​ផ្ទះដែល​កើត​ចេញពីកម្លាំងញើសឈាមរបស់ខ្លួនពិតៗ

-ពួកគាត់ទាំង ៤រូប មិនធ្លាប់ស្គាល់គ្នាពីមុនមកទេ ដោយសារជីវភាពទើបពួកគាត់សម្រេចចិត្ត ទៅធ្វើការនៅប្រទេសកូរ៉េ ហើយស្គាល់គ្នារាប់អានក្នុងនាមជនរួមជាតិតែមួយ​នៅទីនោះ(ប្រទេសកូរ៉េ) 

-ជាចៃដន្យ ក្នុង​ចំណោមស្ថាបនិកទាំង ៤នាក់នោះ មានពួកគាត់​ខ្លះទទួលបាន​បទពិសោធន៍​ផ្នែក​អចលនទ្រព្យខ្លះៗ ដោយសារមានក្រុមហ៊ុនអចនទ្រព្យនៅកម្ពុជាធ្លាប់ ទាក់ទងឲ្យពួកគាត់ធ្វើជា​បុគ្គលិកលក់ដីឲ្យពួកគេ។ តាមរយៈ​កិច្ចការលក់ដីឲ្យគេនេះ ពួកគាត់ទទួល​បាន​ប្រាក់កម្រៃគួរសម និង​ឃើញមាន​ឱកាស​ច្រើន​ ទើបធ្វើឲ្យពួកគាត់មានគំនិតចង់រកស៊ីផ្នែកនេះ(អចលនទ្រព្យ។ ទន្ទឹម​ពេលដែល​ជួយ​បំពេញការងារទាំងនេះ ពួកគាត់បានសន្សំលុយពីធ្វើការ(ពលករនៅកូរ៉េ)  និង រួមជាមួយចំណូល​ពីកម្រៃ​នៃការងារលក់អនទ្រព្យឲ្យ​ក្រុមហ៊ុននៅខ្មែរផង ពួកគាត់ក៏បានឆ្លៀត​ទិញដី​ក្នុង​គម្រោងរបស់​គេទុកប្រហែលពីរទៅបីឆ្នាំចុងក្រោយនេះ តម្លៃដីដែលគាត់បាន​ទិញ​ដោយ​ប្រាក់​សន្សំនោះ​បាន​កើនឡើងលឿនហួសពីការស្មាន ហើយពួកគាត់​សម្រេចចិត្តលក់ដីនោះខ្លះធ្វើ​ជាដើមទុនបន្ថែម។​ ចាប់ពីពេលនោះមក​ពួកគាត់​សម្រេច​ចិត្តទិញដីទុក ជាពិសេស​ដីនៅតំបន់ជាយ​ក្រុង​ព្រោះ​វា​មាន​សក្តា​នុពល​ខ្លាំង និងលក់វិញបានក្នុងតម្លៃខ្ពស់ចំណេញច្រើន។

/

ពួកគាត់យល់ឃើញថា សម្រាប់ពលករកូរ៉េ ១អណ្តតិមានរយៈពេល ៤ឆ្នាំ ១០ខែ ប្រាក់ខែ​ដែល​សន្សំ​បាន ត្រូវមានទិសដៅច្បាស់លាស់ និងមិនត្រូវយកទៅវិនិយោគ​ចំពោះ​របរ​ណា​ដែលយើង​មិន​ច្បាស់​លាស់ ។

ក្នុងមួយអណ្តតិនៃការធ្វើការនៅប្រទេសកូរ៉េ ពលករម្នាក់ៗ​អាចសន្សំប្រាក់បានពី ៤ទៅ ៦ម៉ឺន ដុល្លារ តែ ប៉ុណ្ណោះ។ ប៉ុន្តែ ​បើពួកគាត់យកប្រាក់ទាំងនោះទៅធ្វើការវិនិយោគលើដីធ្លីនៅជាយ​ក្រុង​ជាមួ​យ​ពួក​យើង​នោះ​តម្លៃដីនិងមានការកើនឡើងទ្វេរដង ឬប្រហាក់ប្រហែល​និងការសន្សំប្រាក់បានពីចន្លោះពី១០ ទៅ​១៥ម៉ឺន​ដុល្លារ​យ៉ាងតិច។

/

សម្រាប់​ស្ថាបនិកទាំង ៤រូប ក៏ត្រូវសិក្សាពីគម្រោងនិមួយៗឲ្យបានច្បាស់លាស់ផងដែរមុននិងធ្វើការសម្រេចចិត្តទិញដើម្បីជៀសវាងការចាញ់បោកគេដោយប្រកាណាមួយ។

សូមបញ្ជាក់ថា ចំពោះទុនដែលបើកក្រុមហ៊ុននៅពេលនេះ គឺពួកគាត់បានមកពីការសន្សំប្រាក់ខែដែល​ធ្វើ​ការជា​ពលករ​នៅប្រកូរ៉េផង និងបានមកពីការលក់ដីដែលបាន​​ទិញទុកក្នុងគម្រោង​កាល​ពី​មិន​ទាន់​ចប់អណ្តតិ និងការួមគ្នាបណ្តាក់ទុនពីពលករនៅប្រទេសកូរ៉េ ដែលស្រលាញ់វិស័យអចលនទ្រព្យ​នេះ ដូចគ្នា។

/

មូលហេតុដែលជ្រើសយកទីតំាងនៅតាមជាយក្រុង​បែប​នេះ គឺយើងពិនិត្យឃើញថា ជាទីតាំងដែលមានសក្តានុពលខ្លាំង និងតំបន់ដែលត្រៀមនឹង

អភិវឌ្ឃន៍ ជិតផ្លូវជាតិ មានប្រព័ន្ធភ្លើងចូលដល់ និងមានគម្រោងអភិវឌ្ឃន៍ធំៗជាច្រើន។ បន្ទាប់ពីបញ្ចប់ការលក់គម្រោងទីមួយដែលនិងសម្ភោធក្នុងថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០១៨នេះ ពួកយើងនិងមានបើកលក់គម្រោងជាបន្តបន្ទាប់។

អស័យដ្ឋាន និងអ្នក​តំណាង​ទំនាក់ទំនង ៖

...................

/

/

/

/

/