Wu Jianping មានអាយុ ២២ឆ្នាំ មានស្រុកកំណើតនៅភូមិ Qinjiacun ក្នុងខេត្ត ហាណាម
ប្រទេសចិន ។ កាលពីអាយុ ៥ឆ្នាំ Wu Jianping ត្រូវបានពិការដៃទាំងសងខាងនៅក្នុងគ្រោះ
ថ្នាក់មួយ ។ ហើយបើទោះជាពិការក៏ពិតមែនតែយុវជនរូបនោះមិនបោះបង់ក្តីស្រម៉ៃរបស់
ខ្លួនចោលឡើយ គេខិតខំរៀនសូត្រយ៉ាងខ្ជាប់ខ្ជួន និងជំនួសការសរសេរអក្សរដោយដៃមក
ជាការសរសេរដោយមាត់វិញ ។


ជារៀងរាល់ថ្ងៃគាត់ព្យាយាមហ្វឹកហាត់ដ៏លំបាកក្នុងការជិះកង់ដោយខ្លួនឯង ដើម្បីសំរួល
ក្នុងការធ្វើដំណើរទៅរៀន និងទៅធ្វើការងារផ្សេងៗមួយចំនួនទៀត ។ សកម្មភាពដ៏លំបាក
របស់យុវជន​ Wu Jianping នេះបានធ្វើអោយមនុស្សទូទៅកើតក្តីអាណិតជាខ្លាំង ។

កាលពីថ្ងៃទី ៩ខែសីហា ឆ្នាំ២០១១​ កន្លងទៅនេះការខិតខំប្រឹងប្រែងរបស់ Wu Jianping ត្រូវ
ទទួលបានជោគជ័យគឺរូបគេត្រូវបានប្រលងជាប់ចូលរៀនបន្តនៅសាកលវិទ្យាល័យ មួយ
មានឈ្មោះថា Zhengzhou លើជំនាញផ្នែកឧស្សាហកម្មធុនស្រាល ។

ចូលរួមអបអរជាមួយ Wu Jianping ទាំងអស់គ្នាណា !

(ពី ione.net)
យ៉ាវីន