អ្នកប្រើគួរតែគិតគូឲ្យបានច្បាស់លាស់មុនពេលបង្ហោះសម្តីឬព័ត៌មានណាមួយនៅលើ
Facebook។ ស្ត្រីម្នាក់ត្រូវចាប់ខ្លួន និងត្រូវប្រឈមមុខនឹងការដាក់ទោស បន្ទាប់ពីការ
បង្ហោះប្រកាសជ្រើសរើសឃាតករនៅលើ Facebook របស់ខ្លួន។

តាមព័ត៌មានពីកាសែតPhilly.com នាង London Eley អាយុ១៩ឆ្នាំនៅPhiladelphia(អាមេរិក)
បានបង្ហោះលើFacebook របស់ខ្លួនថានឹងឲ្យ១០០០ដុល្លា ឲ្យអ្នកណាដែលអាចសម្លាប់បាន
ឪពុករបស់កូនរបស់ខ្លួន (ពួកគេមិនទាន់រៀបការ)។ បន្ទាប់ពីមានជម្លោះជាមួយប្តីរបស់ខ្លួន
Eley បានខឹងយ៉ាងខ្លាំង ហើយចុះផ្សាយនៅលើFacebook របស់ខ្លួនថា៖ �ខ្ញុំនឹងផ្តល់ប្រាក់ជា
ច្រើនឲ្យអ្នកណាអាចសម្លាប់ឪពុករបស់កូនខ្ញុំបាន។� ពាក្យសម្តី ដែលគិតថាដូចជាការលេង
សើចនេះត្រូវបានឆ្លើយតបដោយTimothy Byrum ដែលជាយុវជនអាយុ១៨ឆ្នាំម្នាក់នៅទីក្រុង
Darby រដ្ឋPhiladelphia៖ �មិនបាច់និយាយច្រើនទេគេនៅឯណា? មុខមាត់គេយ៉ាងម៉េច?�។
ប៉ុន្តែសំណូមពររបស់Eley នេះក៏ត្រូវបានប៉ូលីសយកចិត្តទុកដាក់។នាងត្រូវបានចាប់ខ្លួនពីបទ
មានបំណង សម្លាប់មនុស្ស។មនុស្សជាច្រើន ជាពិសេសគឺយុវជនយុវនារី ច្រើនតែសរសេរ
�លេងៗ�នៅលើ Facebookប៉ុន្តែគេមិនមានគំនិតអញ្ចឹង។ អ្វីដែលគេសរសេរគ្រាន់តែចង់បាន
មនុស្សមើលច្រើន ហើយចុច�Like� តែប៉ុណ្ណោះ។ ប្រហែលជា Eley ក៏ចង់បានអញ្ចឹងដែរ។

មេធាវីរបស់ Eley លោក Gerald Stein បានឲ្យដឹថា៖�ខ្ញុំគិតថាអ្វីដែល Eley សរសេរនៅទីនេះ
គឺគ្រាន់តែជារបៀប បញ្ចេញគំនុំនៅលើ Facebook ក្រោយពីមានអារម្មណ៍ឈឺចាប់និងខឹង
សម្បា តែប៉ុណ្ណោះ។� ក៏ប៉ុន្តែអ្នកជំនួយការរបស់ស្ថាប័នរដ្ឋអាជ្ញាJack O�Neil មិនទទួលយក
ពាក្យដោះសារនេះ៖ �វិចារណកថាមួយក្នុងចំណោមវិចារណកថារបស់គាត់ បានបង្ហាញឲ្យ
ឃើញថា Eley មិនលេងសើចពីបំណងរបស់ខ្លួននោះទេ។� ក្នុងពេលនោះព្រះអាជ្ញា Patrick
Dugan បានឲ្យដឹងថា៖ទោះបីជាវាជាការលេងសើចក៏ដោយឬអំពើឧក្រិដ្ឋកម្មក៏ដោយការកាត់
ទោសនៅតែត្រូវបានប្រព្រឹត្តឡើង។ គេត្រូវប្រយ័ត្ន គិតគូឲ្យបានច្បាស់លាស់ មុនពេលលេង
សើចនៅលើអ៊ីនធឹណែត។

ពិភពលោកអំពុងអភិវឌ្ឍតុលាការក៏អញ្ចឹងដែរ។�ចំពោះByrum ដែលជាអ្នកបានឆ្លើយសំនួរ
របស់ Eley លើ Facebook នោះក៏ត្រូវចាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការដាក់ទោសដោយ
គំនិតសម្លាប់មនុស្ស និងទោសលាក់ទុកអាវុធ ដែលប៉ូលីសបានរកឃើញនៅពេលឆែកឆេរ
ផ្ទះរបស់គាត់។គេត្រូវចាប់ខ្លួននៅថ្ងៃទី១០ខែមិថុនា។ការកាត់ក្តីនឹងត្រូវបានប្រារព្ធឡើងនៅ
ថ្ងៃទី៦ខែកញ្ញាខាងមុខនេះ៕

ប្រភព៖ dantri.
ដោយ៖ មិនា.