វ៉ាស៊ីនតោន៖ បើតាមសេចក្តី រាយការណ៍មួយ បានឲ្យដឹងថា សហរដ្ឋអាម៉េរិក បានចាប់ផ្តើម បញ្ជូនអាវុធទៅឲ្យ ក្រុមឧទ្ទាមស៊ីរី ក្នុងរយៈពេលពីរ សប្តាហ៍កន្លងទៅនេះ ដែលនេះបានបង្ហាញថា អាម៉េរិកបានលូកដៃ ចូលយ៉ាង ជ្រៅ នៅក្នុងជម្លោះស៊ីរី។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៣ថា ការបញ្ជូននេះ ធ្វើឡើង ដោយទីភ្នាក់ ងារចារកម្មកណ្តាល អាម៉េរិក (CIA) ដែលបានផ្សាយនៅ គេហទំព័រ វ៉ាស៊ីនតោន ប៉ុស្តិ៍ បន្ទាប់ពីដក ស្រង់សម្តី មន្រ្តីអាម៉េរិក និងស៊ីរី បានដែលបាននិយាយ កាលពីថ្ងៃពុធកន្លងទៅនេះ។

របាយការណ៍បានឲ្យដឹងទៀតថា កប៉ាល់ដឹកអាវុធ ត្រូវបានគេបញ្ជូនទៅឲ្យ ក្រុមឧទ្ទាម ដោយក្រសួងការបរទេស អាម៉េរិក។ កប៉ាល់ដឹកអាវុធនេះ គឺធ្វើការនៅព្រំដែន ដើម្បីបញ្ជូនអាវុធ និងគ្រាប់រំសេវ ដែលទំាំងនេះអាចបង្ក ទៅ ជាភាពតានតឹង ហើយអាម៉េរិកសង្ឃឹមថា ពួកគេនឹងជំរុញផ្នែកប្រយោជន៍ និងបច្ចេកទេសនៃ ការប្រយុទ្ធរបស់ក្រុម ឧទ្ទាម ក្នុងជម្លោះដែល បានចាប់ផ្តើមឡើង កាលពីជាងពីរឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរបស់លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីខែមេសា កន្លងទៅបានប្តេជ្ញាថា នឹងផ្តល់អាវុធ ដល់ក្រុមឧទ្ទាមស៊ីរី ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ បានផ្អាកទៅវិញដោយសារភ័យខ្លាចថា អាវុធទំាង នោះ នឹងអាចធ្លាក់ចូលទៅ ក្នុងដៃក្រុមយោធាជ្រុល និយមរបស់រដ្ឋាភិបាល លោក បាសា អាល់ អាហ្សាដ ៕

Photo

ព័ត៌មានអន្តរជាតិ គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- Omar: ខ្ញុំមិនដែលត្រូវបានគេ និរទេសខ្លួនចេញពីប្រទេស ដោយសារតែសង្ហាពេក នោះទេ- ៩/១១ អាមេរិក រំលឹកខួប ១២ ឆ្នាំ នៃការសោកនាដកម្មថ្ងៃ ១១ កញ្ញា- ប្រទេសមហាអំណាច លើលោកពីរ ធ្វើសមយុទ្ធយោធា រួមគ្នា​ កក្រើកពេញផ្ទៃទឹក- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់ ទទួលបានជោគជ័យ- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល